សម័យបច្ចុប្បន្ន ឯកសារប្រវត្តិរូបជាក្រដាស ហាក់មិននៅជាសំខាន់ដូចកាលមុន។ ជំនួសមកវិញ
គ្រាន់តែចូលទៅកាន់បណ្ដាញសង្គម ក្រុមហ៊ុនដែលត្រូវការបុគ្គលិក យល់ទាំងអស់ អំពីបេក្ខភាព។

Shon Burton ដែលជាស្ថាបនិក និងជាអគ្គនាយករបស់បណ្ដាញជ្រើសរើសបុគ្គលិក HiringSolved
អះអាងថា ៖ “នៅពេលទៅសុំការងារធ្វើ អ្វីដែលមានឥទ្ធិពលខ្លាំងជាង ធៀបនឹងអ្វីដែលអ្នកបាន
សរសេរក្នុងប្រវត្តិរូបទៅទៀត នោះគឺ Facebook ” ។

យោងតាម Burton ទំព័រឯកជន នៅលើបណ្ដាញសង្គម អាចបង្ហើបព័ត៌មានបីប្រភេទ អំពីបេក្ខ
ភាព ៖ ព័ត៌មានទំនាក់ទំនង ទីតាំងដែលធ្លាប់ចេញចូល ឬចំណូលចិត្ត និងចំណាប់អារម្មណ៍។ ធៀបទៅនឹងឯកសារប្រវត្តិរូបនៅលើក្រដាស ព័ត៌មានរបស់បេក្ខភាពនៅលើបណ្ដាញសង្គម
បច្ចុប្បន្ន បានជួយដល់ក្រុមហ៊ុនជ្រើសរើសបុគ្គលិក វាយតម្លៃបានយ៉ាងងាយស្រួល។

ក្រុមទីមួយ ៖ បណ្ដាគេហទំព័រសម្រាប់ទំនាក់ទំនង ដូចជា Twitter, Linked In និង Facebook ទិន្ន
ន័យនៅលើបណ្ដាញសង្គមទាំងនេះ ជួយឱ្យអ្នកជ្រើសរើសបុគ្គលិក ធ្វើការទំនាក់ទំនង ជាមួយ
បេក្ខភាពដែលមានសក្ដានុពល បានយ៉ាងងាយស្រួល ហើយវាជាវិធីថ្មី មិនធ្លាប់មានពីមុនមក។

ក្រុមទីពីរ ៖ គេហទំព័រ សម្រាប់ស្វែងយល់ ឬតាមដានទីកន្លែង ដូចជា Yelp និង Foursquare
តាមរយៈបណ្ដាញនេះ ក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិក អាចនឹងដឹងបានថា បេក្ខភាពធ្លាប់ទៅ
កាន់កន្លែងណាខ្លះ ហើយតាមរយៈនេះដែរ គេអាចដឹងអំពីតំបន់ និងជីវភាពរស់នៅ ក៏ដូចជាទី
កន្លែងដែលបេក្ខភាព ចំណាយពេលច្រើនបំផុត ទៅទីនោះ។

ក្រុមទីបី ៖ បណ្ដាគេហទំព័រដែល មាននិន្នាការទៅរកការងារ ដូចជាទំព័រ Linked In, Quora និង
GitHub ឬ Facebook ក្រុមអ្នកជ្រើសរើស អាចនឹងក្ដាប់បានទ្រួសៗរបស់បេក្ខភាព ថា តើចំណេះ
ដឹង ការយល់ដឹងដល់កម្រឹតណា និងការចាប់អារម្មណ៍ទៅលើវិស័យអ្វីខ្លះ។ ទិន្នន័យនៅលើ
បណ្ដាញសង្គមទាំងនេះ គឺជាកត្តាសំខាន់ ដែលនឹងអាចនាំឱ្យបេក្ខភាព ទទួលបានជោគជ័យ ឬ
បរាជ័យ ក្នុងការស្វែងរកការងារ ដោយយោងទៅលើភាពវិជ្ជមាន និងអវិជ្ជមានដែលបេក្ខភាព
បានបង្ហោះ។

Burton ថ្លែងថា ៖ “ប្រវត្តិរូបសង្ខេបនៅលើក្រដាស តែងសរសេរបែប អួតអាង គួរឱ្យធុញទ្រាន់
ហើយវាអាចត្រូវបានគេ “ទាត់ចោល” ដោយងាយ។ ប៉ុន្ដែ Facebook, Linked In, Twitter ឬ
YouTube, Instagram, Tumblr, Pinterest, Spotify ជាដើម គឺផ្សេង។ បណ្ដាញសង្គមទាំងនេះ ជួយ
ឱ្យអ្នកជ្រើសរើសបុគ្គលិក រកឃើញនូវសក្ដានុពលដែលបេក្ខភាពអាចផ្ដល់ឱ្យក្រុមហ៊ុន”។

Burton បន្ថែមថា ៖ “សម័យបច្ចុប្បន្ន ប្រសិនមិនបានចែករំលែក ទៅកាន់បណ្ដាញសង្គម នូវអ្វី
ដែលខ្លួនបានធ្វើ ដូចជា GitHub ជាដើម គឺវាហាក់ដូចពិបាកនឹងទទួលបានការងារជាវិស្វករ
សបវែរនៅ Google, Apple ឬ Twitter ។ ការប្រែប្រួលនេះ បានកើតឡើងតាំងតែពី ៥ឆ្នាំមុន។
ពិតណាស់ អ្នកជ្រើសរើសបុគ្គលិក នឹងនិយាយថា ៖ “មិនប្រើ GitHub ទេអី? បេក្ខភាពម្នាក់ នេះ
ម៉េចក៏អញ្ចឹង?””

សម្រាប់កម្ពុជា បណ្ដាញសង្គមដែលកំពុងពេញនិយមបំផុត គឺ Facebook ដូច្នេះ ប្រសិនមាន
បំណងស្វែងរកការងារ អ្នកគួរតែបង្កើតគណនី Facebook ផ្ទាល់ខ្លួន និងបង្ហោះនូវអ្វីដែលល្អៗ អ្វី
ដែលអ្នកគិតថា វាបង្ហាញនូវភាពវិជ្ជមានដល់ការស្វែងរកការងាររបស់ខ្លួន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BusinessInsider