ក្នុងកំឡុងពេលតែមួយ កើតមានករណីថ្មីចំនួន១២៨ករណី នៅពេលដែល អាហ្រ្វិចខាងលិច រាតត្បាតដោយ មេរោគ Ebola។ មានចំនួនអ្នកស្លាប់រហូតដល់ ៥៦នាក់ ក្នុងរយៈពេលតែ២ ថ្ងៃប៉ុននោះ ដោយសារការផ្ទុះឡើងនៃមេរោគ Ebola នៅអាហ្រ្វិច ខាងលិច។ ភាគច្រើននៃចំនួនអ្នកស្លាប់ គឺមាននៅក្នុងបណ្តាប្រទេសមួយចំនួនដូចជា ហ្គីណេ សេរ៉ាលីអន និងលីបេរីយ៉ា។

ការផ្ទុះឡើង នៃមេរោគដ៏សាហាវមួយនេះតាំងពីខែមីនា រហូតមកដល់សព្វថ្ងៃ ធ្វើឲមានមនុស្សស្លាប់ ៣នាក់ ក្នុងប្រទេសនីហ្សេរីយ៉ា។

យោងតាមអង្គការសុខភាពពិភពលោក ក្នុងរយៈពេល២ថ្ងៃ រហូតមកដល់ថ្ងៃទី១១ សីហា មានចំនួន១២៨ ករណីថ្មី ដែលនាំឲមានចំនួនសរុប ១,៩៧៥ករណី។ ភាគច្រើននៃ ចំនួនអ្នកស្លាប់ គឺជាបុគ្គលិកសុខភាព ដែលពួកគេបំពេញការងារដោយខ្វះការការពារ និង ការផ្គត់ផ្គង់។

ក្នុងចំណោមជនរងគ្រោះទាំងអស់ បព្វជិតជនជាតិអេស៉្បាញ ដែលបានស្លាប់ កាលពី ថ្ងៃអង្គារ នៅឯមន្ទីពេទ្យ ក្នុងទីក្រុង Madrid បន្ទាប់ពីគាត់បានឆ្លងមេរោគនេះ ខណៈពេលព្យាបាលអ្នកជំងឺនៅ ប្រទេសលីបេរីយ៉ា គឺជាជនជាតិអឺរ៉ុបដំបូងដែលផ្ទុកមេរោគ Ebola។ អ្នកកើតទុក្ខរាប់រយនាក់ បានចូលរួម ក្នុងពិធីបុណ្យសពរបស់អ្នកផ្សព្វផ្សាយ សាសនា Miguel Pajares នៅក្នុងទីក្រុង។

សពបុរសវ័យចំណាស់ អាយុ៧៥ឆ្នាំ Miguel Pajares ត្រូវបានបូជាភ្លាមៗ បន្ទាប់ពីគាត់ បានស្លាប់ ហើយធាតុរបស់ត្រូវបានដាក់នៅក្នុងកោដ្ឋមួយក្នុងរថយន្តដឹកសពពណ៌ខ្មៅ ដង្ហែរទៅកាន់កន្លែងដាក់ធាតុក្នុងមន្ទីរពេទ្យ San Rafael។

នៅពេលគាត់សំរាកព្យាបាលនៅមន្ទីរពេទ្យ Miguel Pajares ត្រូវបានព្យាបាលដោយសេរ៉ូម ពិសោធន៏របស់សហរដ្ឋអាមេរិក ZMapp ។ ថ្នាំនេះក៏កំពុងត្រូវបានប្រើសំរាប់ជនជាតិ អាមេរិក២នាក់ ផងដែរគឺ វេជ្ជបណ្ឌិត Kent Brantly និង Nancy Writebol នៅក្នុង សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ថ្នាំZMapp ត្រូវបាននាំមកដល់ប្រទេសលីបេរីយ៉ា ដើម្បីព្យបាលវេជ្ជបណ្ឌិត២ រូប ដែលបាន ឆ្លងមេរោគនេះ។ វានឹងត្រូវនាំយកទៅមន្ទីរពេទ្យ the John F Kennedy Memorial នៅក្នុងរដ្ឋធានី Monrovia ហើយនឹងប្រគល់ទៅឲវេជ្ជបណ្ឌិត Zukunis Ireland និង Abraham Borbor។

ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news