CamNews

Jose Mourinho មានការមិនសុខចិត្ដ នឹងការម្រចរបស់អាជ្ញាកណ្ដាល ខណៈពេលក្រុមរបស់ខ្លួនត្រូវចាញ់យ៉ាងអាម៉ាស

ព័ត៌មានកីឡា៖​ ថ្នាក់ដឹកនាំ​ក្រុម Chelsea បានស្រែកប្រកាសប្រាប់អ្នកសារព័ត៌មានពីការបរាជ័យរបស់ខ្លួន​ថា​ ក្រុម Cheslea ពិតជាមិនសាកសមទទួលការបរាជ័យក្រោមដៃ Tottenham បែប​នេះឡើយ ប្រ​សិន​បើ​អាជ្ញាកណ្ដាល​អនុវត្ដវិន័យឲ្យបានត្រឹមត្រូវ ផ្ដល់ឲ្យក្រុមរបស់គាត់នូវគ្រាប់ប៉េណង់ទី ១ គ្រាប់​ខណៈ​ពេលការប្រកួតស្ថិតក្នុងពិន្ទុ ១ ទល់នឹង ០។

ស្របពេលនៃការចាប់ផ្ដើមការប្រកួត Chelsea ក៏បានរកពិន្ទុភ្លាម ១ គ្រាប់ដោយកីឡាករ Diego Costa នៅនាទីទី ១៨ ហើយបន្ទាប់ពីពេលនេាះបន្ដិចមក ការលេងស្រាប់តែមានបញ្ហាខុសបច្ចេកទេស​ របស់​កីឡាករខ្សែការពារ Jan Vertonghen ក្នុងក្រុម Tottenham ដោយ​​រអិលដួល ហើយដៃបានរុញបាល់ទៅម្ខាង ក៏ត្រូវមើលឃើញពីថ្នាក់ដឹកនាំ​​​ Chelsea ហើយក៏និយាយថា​ គួរតែពិន័យខាង Tottenham ដោយឲ្យ Chelsea នូវគ្រាប់ប៉េណង់ទី ១ គ្រាប់ ប៉ុន្ដែត្រូវអាជ្ញាកណ្ដាលបដិសេធន៍ច្រាន​ចោល​ នៃការមើលឃើញនេាះ។

ថ្លែងពីការខឹងក្រោធរបស់ Jose Mourinho បានលើកឡើងថា Chelsea គួរតែទទួលបានឲ្យកាសដ៏ធំមួយនេះ ដើម្បីបង្កើតពិន្ទុ ២ គ្រាប់ផ្ទួនៗគ្នា ក្នុងរយៈពេលខ្លីនេាះ ។

លោក Robbie Savage អ្នកជំនាញការក្នុងស្ថាបណ្ណព័ត៌មានអន្ដរជាតិ ប៊ីប៊ីស៊ី យល់ស្របនិងការសម្រេច​ចិត្ដរបស់អាជ្ញាកណ្ដាល​ពេលនេាះដែរ ដោយគាត់លើកឡើងថា ការប៉ះដៃនៅពេលនេាះ គឺវាមិនមាន​ន័យ​ថា​​ត្រូវឲ្យ ​Chelsea ទទួលបានការស៊ុតប៉េណង់ទីនេាះទេ។

Chelsea ក្រោយពីចាញ់ក្រោមស្នាដៃរបស់ Tottenham មិនអាចរំកិលខ្លួនទៅមុខទៀតបានទេ​ ដោយត្រូវ​រក្សាតំណែងរង់ចាំ ការឡើងមកម្ដងទៀតរបស់ Man City ត្រឹមពិន្ទុ ៤៦ ដូចគ្នា ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី