CamNews

ក្រោយវាយប្រហារ តាមអាកាស បែបធម៌ក្តៅ យប់រំលងអាធ្រាត្រ អាមេរិក ប្រកាសជោគជ័យ ក្នុងការសម្លាប់ មេដឹកនាំ

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់​ ការគូសបញ្ជាក់ជាផ្លូវការ ពីមន្ទីរបញ្ជកោណសហរដ្ឋអាមេរិក ទំព័រសារព័ត៌មានប៊ីប៊ីប៊ី បានចេញផ្សាយ អត្ថបទព័ត៌មានអោយដឹងថា មេដឹកនាំក្រុមអ៊ីស្លាមជ្រុលនិយម al-Shabab នៅក្នុងប្រទេស ស៊ូម៉ាលី លោក Ahmed Abdi Godane ត្រូវ បាន    សហរដ្ឋអាមេរិក  សម្លាប់ ស្លាប់បាត់បង់ជីវិត ក្នុងប្រតិបត្តិការវាយប្រហារ នាដើមសប្តាហ៍នេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃដើម សប្តាហ៍ នាយប់រំលងអាធ្រាត្រ ថ្ងៃច័ន្ទ កន្លងទៅនេះ  សហរដ្ឋអាមេរិកបាន បើកការវាយប្រហារ តាមអាកាស ដោយបានបំផ្លាញ នូវរថយន្តចម្បាំង ក៏ដូចជា  ជំរុំក្រុមឧទ្ទាមមួយនេះ នៅឯភាគខាងត្បូង ទីក្រុង ។

ក្នុងរយៈពេល ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ ពោលអំឡុងថ្ងៃសុក្រ ប្រធានាធិតបី ប្រទេស ស៊ូម៉ាលី   បានចេញ សេចក្តីថ្លែងការណ៍ ទទូចអោយក្រុមសកម្មប្រយុទ្ធ ងាកក្រឡេក មកចាប់យកសន្ធិភាព បន្ទាប់ ពីមេដឹក នាំរបស់គេត្រូវបានសម្លាប់ ។ គួរបញ្ជាក់ថា មេដឹកនាំក្រុម សកម្មប្រយុទ្ធដ៏មានឥទ្ធិពល លោក Godane គឺជាបុគ្គលមួយរូប ដែលនាយកដ្ឋានរដ្ឋ សហរដ្ឋអាមេរិក ចង់បានបំផុត ដោយនៅ  ក្នុងនោះ មានការប្រ កាសថានឹងផ្តល់ជាប្រាក់រង្វាន់ ដល់ទៅ ​៧ លានដុល្លារ ជាថ្នូរ នឹងក្បាលមេដឹកនាំ  ក្រុមសកម្មប្រយុទ្ធរូប នេះ។ អំឡុងថ្ងៃសុក្រ ដដែលនេះ ប្រធានាធិបតី​ លោក Hassan Sheikh   Mohamed  បានចេញសេចក្តី ប្រកាស ដោយទុកពេលក្នុងរយៈពេល ៤៥ ថ្ងៃក្នុងការលើកលែងទោសបើសិនណាបុគ្គលណាមួយចេញ ស្ម័គ្រចិត្តចាកចេញពីក្រុមឧទ្ទាម al-Shabab ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី