Instagram ជាកម្មវិធីនៃការចែករំលែករូបភាព ត្រូវបានប្រើប្រាស់យ៉ាងទំលំទូលាយជាមួយ
នឹងផលិតផលរបស់ Apple។ ជាមួយគ្នានេះដែរ ក៏មានការបង្កើតកម្មវិធីនេះសំរាប់ Android
ផងដែរ។ អ្នករកឃើញកម្មវិធី Instagram លោក Kevin Systrom បានមានចំណាប់អារម្មណ៍
ជាមួយបច្ចេកវិទ្យា Android កាលដែលលោកបានទៅចូលរួមសន្និសិទកាសែតដែលធ្វើឡើង
កាលពីថ្ងៃអង្គារ៍ នៅឯទីក្រុង Austin នៃរដ្ឋ Texas។
កម្មវិធីសំរាប់ចាក់បទភ្លេងរបស់ Apple ដែលមាន iPhones, iPads និង iPod Touch ត្រូវបាន
ចែកចាយអោយអតិថិជនទាញយកមានច្រើនជាង២៧លានដង បើគិតតាំងពី Instagram ជំនាន់ដំបូងដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១០។
សំរាប់កម្មវិធីនេះ ក៏បានផ្តល់នូវភាពងាយស្រួលដល់អ្នកដែលប្រើប្រាស់នូវគេហទំព័រដូចជា៖ Facebook, Twitter និងគេហទំព័របណ្តាញសង្គមផ្សេងៗទៀត។
កម្មវិធី Instagram របស់ Android មានភាពស៊ីចង្វាក់គ្នាជាមួយនឹង ទូរស័ព្ទ និងកុំព្យូទ័របន្ទះ
(Tablet) ដែលផលិតដោយក្រុមហ៊ុន Google សំរាប់ដំណើរការនៅលើគេហទំព័របណ្តាញ
សង្គម Google +។ ប៉ុន្តែសំរាប់វាអាចនឹងមិនស៊ីចង្វាក់គ្នាជាមួយនឹងផលិតផលរបស់ Apple។
បញ្ជីឈ្មោះអ្នកដែលគាំទ្រជាមួយនឹងកម្មវិធី Instagram ដែលបានបញ្ចូលទៅក្នុងគេហទំព័រ
បណ្តាញសង្គម Twitter ត្រូវបានរកឃើញដោយលោក Jack Dorsey។ការចាប់ផ្តើមនេះបាន
អោយដឹងថាវាមានការកើនឡើងជាង ៤០លានដុល្លាសំរាប់រដូវកាលដំបូងនេះបណ្តាក្រុមហ៊ុន
តូចៗមួយចំនួនបាននឹងបណ្តាក់ទុន ដើម្បីទទួលបានប្រាក់រាប់ពាន់លានដុល្លាទៀត។
ដោយ៖ រ័ត្ន