នៅប្រទេសចិន ដើមឡើងអ្នករត់ម៉ូតូឌុបភាគច្រើន គឺជាអ្នកដែលមិនមានការងារ មិនមានមុខរបរ
ល្អ ឬអ្នកចូលនិវត្ដន៍ ប៉ុន្ដែ បច្ចុប្បន្ន ស្ថានភាពបានផ្លាស់ប្ដូរ នៅពេលបុគ្គលិក មន្ដ្រីរដ្ឋការ ក៏បាន
ជ្រើសរើសមុខរបររត់ម៉ូតូឌុប ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព។

យោងតាមការស្រាវជ្រាវថ្មីៗនេះ បុគ្គលិក មន្ដ្រីរដ្ឋការរបស់ក្រុង Zhengzhou ខែត្រ Henan ប្រទេស
ចិន បានចូលរួមក្នុងក្រុមរត់ម៉ូតូឌុប ដើម្បីរកប្រាក់បន្ថែម ដើម្បីចិញ្ចឹមជីវិត។ ប្រភពព័ត៌មាន ឱ្យដឹង
ថា ជាមធ្យម អ្នករត់ម៉ូតូឌុបម្នាក់ អាចរកបានពី ៣០០ ទៅ ៤០០ Yuan ក្នុងមួយថ្ងៃ ដែលចំនួននេះ
គឺច្រើនជាងប្រាក់ខែរដ្ឋ របស់ពួកគេ។

សារព័ត៌មានក្នុងស្រុក Dahe Daily បានអះអាងថា សេវាកម្មម៉ូតូឌុប បានផ្ទុះឡើង បណ្ដាលឱ្យ
មានការកកស្ទះចរាចរណ៍ ហើយគ្រោះថ្នាក់ក៏កើតឡើងច្រើនជាងមុន នៅក្នុងក្រុង Zhengzhou ។
ដូច្នេះ អាជ្ញាធរមូលដ្ឋាន កំពុងពិចារណាដាក់បំរាមទៅលើក្រុមម៉ូតូឌុប ដើម្បីការពារបរិស្ថាន ប៉ុន្ដែ
ព័ត៌មាននេះ បង្កឱ្យមានការមិនសប្បាយចិត្តពីអ្នកប្រកបរបរនេះ។

ជាធម្មតា ប្រាក់ខែរបស់មន្ដ្រីរដ្ឋការចិន មានកម្រិតទាប។ ពួកគេត្រូវចេញទៅរត់ម៉ូតូឌុប នៅក្រៅ
ម៉ោងធ្វើការ ដើម្បីរកកម្រៃបន្ថែម។ យ៉ាងនេះក្ដី ច្បាប់របស់ចិន កំណត់ថា មន្ដ្រីរដ្ឋការ មិនមានសិទ្ធិ
ដើម្បីធ្វើជំនួញ រកស៊ី ក្រៅពីការងាររដ្ឋ។

ទន្ទឹមនិងនេះ អ្នកជំនាញការមួយចំនួន យល់ថា មន្ដ្រីរដ្ឋការ គួរតែធ្វើជាគំរូ ដល់ប្រជាជន រីឯអាជ្ញា
ធរពាក់ព័ន្ធ ក៏គួរតែអំពាវនាវដល់មន្ដ្រីរដ្ឋការដែលរត់ម៉ូតូឌុប ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ដើម្បី
កាត់បន្ថយចំនួនម៉ូតូ នៅក្នុងក្រុង Zhengzhou ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

“ឋានសួគ៌ពេស្យា” នៅក្រុង Dongguan ល្បីទូទាំងប្រទេសចិន

នារីបម្រើតាមយន្ដហោះ មិនស្រណុកដូចអ្នកគិត

ស៊ីឈ្នួលពពោះ ៖ មុខរបរកាក់កប នៅឥណ្ឌា

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Chinadaily/CB