ប្រសិនបើអ្នកមានអារម្មណ៍ថា ខ្លូនរបស់អ្នកធាត់ពេក ឬមានទម្ងន់ខ្លួនលើសតម្រូវការ ជាការ
ប្រសើរ អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ដោយការពិគ្រោះអំពីវិធី នៅក្នុងការសម្រក
ទំងន់ណាដែលមានលក្ខណៈត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់បំផុត។

ក្រុមអ្នកជំនាញខាងផ្នែកសុខភាពសហរដ្ឋអាមេរិក បានធ្វើសេចក្តីណែនាំ អំពីប្រការមួយចំនួន
ដែលជាប់ទាក់ទងទៅនឹង ការសម្រកទម្ងន់ដើម្បីឲ្យមានសុខភាពល្អ ដែលប្រការ ទាំងនោះរួម
មានៈ

១. អ្នកគួរតែសាកល្បងរកឯកសារណាដែលផ្តល់ចំណេះដឹង ឬ ឯកសារណាដែលពាក់ព័ន្ធ និង
ការសម្រកទំងន់ ការទទួលទានអាហារ និងការហាត់ប្រាណ។

២. អ្នកត្រូវធ្វើការពិចារណាអំពីវិធីសម្រកទំងន់ និងផលប៉ះពាល់របស់វា មុននឹងទៅជួបពិគ្រោះ
ជាមួយគ្រូពេទ្យ។

៣. នៅពេលគ្រូពេទ្យ ធ្វើការវាស់សមាមាត្ររាងកាយ BMI និងវាស់ជុំវិញចង្កេះរួចហើយ អ្នកគួរ
និយាយជាមួយគ្រូពេទ្រ ពាក់ព័ន្ធនឹងលទ្ធផលនៃការពិនិត្យ និងបញ្ហាសុខភាព របស់អ្នក។

៤. អ្នកត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យ ពាក់ព័ន្ធទៅនឹងការហាត់ប្រាណ និងការទទួលទាន អាហារ
រួមទាំងការប្រែប្រួលផ្សេងៗ ដើម្បីជួយឲ្យទម្ងន់ខ្លួនរបស់អ្នកស្រកចុះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល