CamNews

សង្ស័យរឿងគំនុំ កាត់ក្បាលស្ដ្រីម្នាក់ យកមកដាក់ ក្រោមចង្កេះ

ឧត្ដរមានជ័យ ៖ អំពើឃាតកម្មដ៏យង់ឃ្នងមួយ បង្កឱ្យមានការភ្ញាក់ផ្អើល និងមានការរន្ធត់យ៉ាងខ្លាំង
ពីសំណាក់ប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យក្រោយពីស្ដ្រីម្នាក់ ត្រូវជនមិនស្គាល់
មុខកាត់ ក្បាលយកមកដាក់ក្រោមចង្កេះ ក្បែរម៉ូតូ របស់ខ្លួន ដែលសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្នុង
ភូមិសង្ស័យថា ជារឿងគំនុំព្រោះតែ ក្រោយកើតហេតុ ជនមិនស្គាល់មុខនោះមិន បានយកម៉ូតូ និង
ទ្រព្យសម្បត្ដិរបស់ជនរង គ្រោះឡើយ ។

អំពើឃាតកម្មដ៏សាហាវ ញាក់សាច់ បែបនេះ បានកើតឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូល
ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន
ជ័យ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ ព្រឹម សាវ៉ាន អាយុ ២១ឆ្នាំ
រស់ នៅក្នុងភូមិកើត ហេតុខាងលើ និងមានមុខរបរ ជាកសិករ ។

មេបញ្ជាការអាវុធហត្ថ ស្រុកអន្លង់វែង លោក ងួន រិទ្ធី បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា មុនពេលកើត
ហេតុ ស្ដ្រីរងគ្រោះបានទទួលទូរស័ព្ទពីគេ ហើយពេលចេញពីផ្ទះក៏ ជួបហេតុការណ៍បែបនេះតែម្ដង
ទៅ ប៉ុន្ដែ រហូត មកដល់ពេលនេះមិនទាន់ដឹងថា ជាករណីអ្វីពិតប្រាកដនៅឡើយទេ ពីព្រោះតែស្ថិត
ក្រោមការស៊ើបអង្កេត នៅឡើយ ។ ដោយឡែក អធិការនគរបាលស្រុកអន្លង់វែង លោក ស៊ុយ សេង
បានឱ្យដឹងថា ករណីនេះ សមត្ថកិច្ចរបស់លោកកំពុងធ្វើការ ស្រាវជ្រាវ ដើម្បីរកមូលហេតុពិត និង
ឈាន ទៅដល់ការចាប់ខ្លួនជនបង្ក ។  បើតាមលោកអធិការ ស្ដ្រីរងគ្រោះជា អ្នកធ្វើស្រែចំការ មិនរក
ស៊ីធំដុំនោះឡើយ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល