CamNews

បែនរថយន្តដឹកដី​ ​ធ្លាក់សង្កត់​ អ្នកបើកបរត្រឹមក គាបស្លាប់ យ៉ាងអាណោចអធ័ម

កោះកុង៖ អ្នកបើកបររថយន្តដឹកដីម្នាក់ ត្រូវទ្រុងរថយន្តធ្លាក់សង្កត់ជាប់ត្រឹមក ផ្ទប់ទៅនឹងសាក់ស៊ី ស្លាប់យ៉ាងអាណោចអធ័ម ខណៈអ្នកបើកបររូបនេះ ឱនចូលទៅមើលកាប៉ែនបែនដែលខូច។

ឧប្បតិ្តហេតុនេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកជនរងគ្រោះមិនទាន់ត្រូវបានគេស្គាល់ឈ្មោះ និងអាសយដ្ឋាននៅឡើយទេ ខណៈកើតហេតុភ្លាមៗ។

តាមប្រភពព័័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាកបើករថយន្តដឹកដី យកទៅចាក់នៅចំណុចកើតហេតុ។ ក្រោយពីជនរងគ្រោះបែនចាក់ ដីហើយ ទ្រុងរថយន្តមិនព្រមធ្លាក់ចុះក្រោមដូចធម្មតាវិញ  ទំនងដោយសារខូចកាប៉ែនបូម ជនរងគ្រោះក៏ចូលទៅក្រោមរថយន្ត ដើម្បីមើលកាប៉ែនបូម ហើយពេល កំពុងឱនក្បាលចូលទៅមើល ស្រាប់តែទ្រុងរថយន្តធ្លាក់ចុះមកវិញ គាបក្បាលជនរងគ្រោះ ជាមួយនឹងសាក់ស៊ីរថយន្តជាប់ត្រឹមក បណ្តាលឲ្យជនរងគ្រោះស្លាប់ ភ្លាមៗតែម្តងទៅ ខណៈអ្នកជិតខាងនិងប្រពន្ធ ដែលបីកូនតូចមកដល់បានត្រឹមតែស្រែកទ្រហ៊ោយំតែប៉ុណ្ណោះ ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល