មានកសិករម្នាក់ នៅពោះម៉ាយ តែម្នាក់ឯងអស់រយៈពេលជិត១០ឆ្នាំហើយ តាំងពីប្រពន្ឋរបស់គាត់ ស្លាប់ទៅ ។ ថ្មីៗនេះមានមេអណ្តើកម្នាក់ បានណែនាំស្ត្រីអាយុប្រហែល ៣៣-៣៤ឆ្នាំម្នាក់ អោយរៀបការ ជាមួយគាត់ នៅយប់ផ្សំដំណេក កសិករចំណាស់មើលមុខប្រពន្ឋរួចសួរថា តែឯងអាយុប៉ុន្មានអោយប្រាកដ?
ដំបូងឡើយប្រពន្ឋមិនព្រមប្រាប់ទេ ក្រោយមកក៏ដាច់ចិត្តប្រាប់ ពីព្រោះប្តីនៅតែទទួចសួរខ្លាំងពេក

ប្រពន្ឋ៖ តាមពិតខ្ញុំអាយុ ៤៥ឆ្នាំហើយ ។
ចំពោះចម្លើយនេះ នៅមិនបានធ្វើអោយប្តីជឿឡើយ គាត់ក៏សួរ ម្តងទៀតថា
ប្តី៖ យើងជា ប្តីប្រពន្ឋទៅហើយចាំបាច់អី លាក់លៀមស្អីទៀតនោះ ប្រាប់អោយត្រង់មក
ប្រពន្ឋ៖ អញ្ចឹងខ្ញុំប្រាប់ការពិតទៅចុះខ្ញុំមានអាយុ ៥០ឆ្នាំហើយ។
តែចម្លើយ នេះនៅតែធ្វើអោយប្តីមិនជឿ តែគាត់លែងសួរទៀតហើយ ព្រោះខ្លាចប្រពន្ឋអន់ចិត្ត ។ គាត់ក៏ដើរចេញទៅ ភ្លាមនោះប្រពន្ឋរបស់គាត់ក៏សួរគាត់ថា
ប្រពន្ឋ៖ ឯងទៅណា?
ប្តី៖ ទៅផ្ទះបាយគ្របក្រឡអំបិលអោយជិត ព្រោះខ្លាចកណ្តុរចូលស៊ី ប្រពន្ឋរបស់គាត់ ក៏សើចហើយនិយាយចំអកថា
ប្រពន្ឋ៖ តាំងពីខ្ញុំកើតមករហូតដល់អាយុ ៦៧ឆ្នាំហើយ មិនដែលលឺថា កណ្តុរវាចេះស៊ីអំបិលឡើយ ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke