CamNews

យុវវ័យ​កូរ៉េ ឡង់សេ ខោ​យឺត Sweatpants សម្រាប់​រដូវ​ត្រជាក់

ក្រៅពី​អាវយឺត Sweatshirt បច្ចុប្បន្ន នៅ​កូរ៉េខាងត្បូង និង​នៅក្នុង​តំបន់​នានា យុវវ័យ​កំពុងតែ​នាំគ្នា​ប្រើប្រាស់​ខោ​យឺត (ដែល​ដើម​ឡើង​ត្រូវគេ​ចាត់ទុកថា ជា​ខោ​សម្រាប់​ស្លៀក​នៅផ្ទះ) ចេញ​ដើរ​​ខាង​ក្រៅ។

មកដល់​ចុងរដូវ​រំហើយ និង​ជិត​ឈានដល់​រដូវ​ត្រជាក់ យុវវ័យ​ទាំងឡាយ​នាំគ្នា​ប្រើប្រាស់​សម្លៀក​បំពាក់​សម្រាប់​រដូវរងា ដែល​ពួកគេ​ចូលចិត្ត ក្នុងនោះ អាវយឺត Sweatshirt ត្រូវបាន​គេ​មើល​ឃើញថា ជាការ​និយម​ថ្មី សម្រាប់​រដូវ​ត្រជាក់។ អាវយឺត Sweatshirt ស្បែកជើង ankle boots ស្រោមជើង​ស្ទើរ ជាដើម ប្រាកដជា​របស់​ដែល​ត្រូវបាន​គេ​និយាយ​ដល់​មុនគេ ព្រោះថា វា​មិន​ត្រឹមតែ​កំពុង​ពេញនិយម​នោះទេ ប៉ុន្ដែ​វា​មាន​លក្ខណៈ​ដោយឡែក និង​សមស្រប​ជាមួយ​អាកាសធាតុ។

ប៉ុន្ដែ អ្នក​ប្រហែលជា​មិនទាន់​ដឹងថា បច្ចុប្បន្ន ក្រៅពី អាវយឺត Sweatshirt នៅ​កូរ៉េខាងត្បូង និង​​នៅ​តាម​បណ្ដា​ប្រទេស​ជឿនលឿន យុវវ័យ​ក៏បាន និង​កំពុង​នាំគ្នា​ប្រើប្រាស់​ខោ​យឺត Sweatpants ចេញទៅ​ខាងក្រៅ ដើរ​កំសាន្ដ ចូល​ហាង ។ល។ គេ​នឹកស្មានថា Sweatpants មិនអាច​ចាញ​ឆ្ងាយ​ពី​ផ្ទះ​នោះទេ ប៉ុន្ដែ​វា​បែរជា​ត្រូវបាន​យុវវ័យ mix&match ជាមួយ​អាវ​នានា ទៅជា​សម្លៀកបំពាក់​ដ៏​ផា​សុខ​ភាព កក់ក្ដៅ និង​លេចធ្លោ។ ប្រសិន​អ្នក​មិនទាន់​ដឹងថា ត្រូវ​ស្លៀកពាក់ ខោ​យឺត Sweatpants នេះ បែបណា  នោះ​សូម​ស្វែងយល់​ការណែនាំខ្លះៗខាងក្រោម។

បណ្ដា​ខោ​យឺត Sweatpants សម្រាប់​ស្លៀក​ចេញទៅ​ក្រៅ គឺ​តែងមាន​រូបរាង​រៀបរ​យ​ជាង​ខោ​យឺត​សម្រាប់តែ​ពាក់​នៅផ្ទះ ដោយ​ត្រង់​ត្រគាក មាន​រាង​ទូលាយ​បន្ដិច និង​រឹប​ចាប់ពី​ក្បាលជង្គង់​មកក្រោម។ ដោយសារ​សាច់​ត្រ​ណាត់​ទន់ និង​ម៉ូ​ដែល​បែបនេះ អ្នកនឹង​ទទួលបាន​ផាសុខភាព ងាយស្រួល​ធ្វើ​ចលនា ហើយ​អ្នក​ក៏​មិនបាច់​បារម្ភ​ថា វា​នឹង​បញ្ចេញ​ទ្រង់ទ្រាយ​អាក្រក់​នៃ​រាងកាយ ឬ​មិន​ទាន់សម័យ។ ចំពោះ​ខោ​ប្រភេទ​នេះ ល្អ​បំផុត គួរតែ​ជ្រើសរើស​ពណ៌ ស ខ្មៅ ឬ​ប្រផេះ​ភ្លឺ ពាក់​ជាមួយ​ស្បែកជើង​កីឡា។ ចំណែក​ម៉ូដ​សក់ គួរតែ​ទាន់សម័យ​បន្ដិច។ ធ្វើបាន​ដូច្នេះ គឺ​អ្នក​នឹងមាន​ភាពជឿជាក់ ដើម្បី​បង្ហាញខ្លួន​នៅ​ទី​សាធ​រណៈ។

អាវធំ​ពាក់​ពីលើ​អាវ​ក្នុង ក៏​ជា​វិធី​ល្អ ជួយ​ឱ្យ​ឈុត​ខោ​យឺត Sweatpants មាន​លក្ខណៈ​មិន​ដូច​ខោ​នៅផ្ទះ។ ចូរ​ជ្រើសរើស​អាវធំ​វែង មាន​លក្ខណៈសាមញ្ញ និង​មាន​ពណ៌​មធ្យម ដូចជា ស ...

...ឬ​ពណ៌ nude ដើម្បី​បង្កើតបាន​ឈុត​ស្រទន់​មួយ។ ក្រៅពី​រួមផ្សំ​ជាមួយ​អាវធំ​ក្រៅ នោះ​អាវ​ក្នុង​របស់​អ្នក​ក៏​គួរ​មាន​លក្ខណៈសាមញ្ញ ដើម្បី​ចៀសវាង “ប្រតិកម្ម” ពណ៌។

ប្រសិន​ចង់​មាន​លក្ខណៈ​ដោយឡែក​បន្ដិច អ្នក​អាច​ស្លៀកខោ​យឺត Sweatpants ជាមួយ​អាវ jacket ខ្លី ប្រភេទ​ស្បែក។ ហើយ​រូបមន្ដ​របស់​វា គឺ​ស្បែកជើង​កីឡា និង​អាវ​សាមញ្ញ។

អ្នក​ក៏​អាច​ប្រើប្រាស់​ឈុត​ខោ Sweatshirt ដែលមាន​ពណ៌​លេចធ្លោ​បន្ដិច ប៉ុន្ដែ ដាច់ខាត​គឺ​មិនត្រូវ​ជ្រើសរើស​ពណ៌​ចាំង​ភ្នែក ដូចជា​ក្រហម។ល។

សម្រាប់​បណ្ដា​ថ្ងៃ​ដែល​មិនទាន់​ត្រជាក់​ពេក អ្នក​អាច​ស្លៀកខោ​យឺត​នេះ ជាមួយ​អាវយឺត​ដៃ​វែង ដូច​ក្នុង​រូប​ខាងលើ...

... ឬ​អាវ​ពីរ​ជាន់…...

....ឬក៏​ស្លៀក​ជាមួយ​អាវ cardigan ស្ដើង។  ហើយ​ជាថ្មី​ម្ដងទៀត អ្នក​ត្រូវតែ​ជ្រើសរើស​អាវ​សាមញ្ញ ប្រហាក់ប្រហែល​នឹង​ខោ​របស់​អ្នក!

ប្រសិន​អ្នក​ចង់​ឆ្លៀតឱកាស​បង្អួត​សម្រស់​ជើង​ទាំងពីរ​របស់​អ្នក នោះ​ខោ​យឺត​ខ្លី ខាងក្រោម​គឺជា​ជម្រើស​ល្អ​បំផុត ៖

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ឈុត​ទ្រនាប់​តម្លៃ ១០លាន​ដុល្លារ នឹងត្រូវ​បង្ហាញ​នៅ Victoria's Secret Fashion Show ខែវិច្ឆិកា

ដើមខែតុលា តារាពិភពលោក ចូលចិត្តខោខៅប៊ោយ

ស្ទីលស្លៀកពាក់របស់តារាស្រី កូរ៉េខាងត្បូង កាលពីចុងខែកញ្ញា

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ K14