CamNews

ចន អេឡិចហ្សូរ៉ា លួចទៅ​រៀបការ​ស្ងាត់ៗ?

ភ្នំពេញ៖ ទើបតែចេញមុខ បដិសេធន៍ដំណឹងស្នេហ៍ ជាមួយនារីបរទេស មិនទាន់បាន ប៉ុន្មានថ្ងៃផងតារា សម្តែងទឹកមុខ ប្រជាប្រិយលោក ចន អេឡិចហ្សូរ៉ា ពេលនេះស្រាប់តែ ធ្វើឱ្យទស្សនិកជនអ្នកគាំទ្រ និង មិត្តក្នុង Facebook សម្តែងការផ្ញាក់ផ្អើល ចំពោះរូបថតមួយសន្លឹក ដែលបានបង្ហោះលើ ទំព័រហ្វេសប៊ុក របស់លោកហាក់ ដូចកូនកំលោះ ទើបនឹងរៀបការថ្មោងថ្មី។

នៅក្នុងទំព័រទំនាក់ទំនង ហ្វេសប៊ុករបស់ តារាសម្តែង និង ម៉ូឌែលប្រុស លោក អេឡិច ហ្សូរ៉ា ថ្មីៗនេះ គេបានឃើញបង្ហោះ រូបថតមួយសន្លឹក តែងខ្លួនហាក់ ដូចជាកូនកំលោះ ហើយនៅក្នុងដៃ មានទ្រផ្កាស្លា ហែជំនួននិងមានកូនកំដរ នៅឈរអមសងខាង បាំងឆ័ត្រឱ្យទៀតផង។ក្រោយពីបានឃើញ រូបថត មួយសន្លឹកនេះ ភ្លាមៗនោះបានធ្វើឱ្យFriend អ្នកគាំទ្រក្នុងហ្វេប៊ុក បញ្ចេញអារម្មណ៍ភ្ញាក់ផ្អើល ស្ទើគ្រប់គ្នានិងអ្នកខ្លះបាន សរសេរ Comment លើនោះថា ការបាត់បងខ្ញុំ …និងខ្លះទៀតបានចោទ ជាសំនួរថា បង រៀបការហើយមែនទេ?? ..មែនទែនរឺក្នុងរឿង?

ជុំវិញការបង្ហោះរូបថត គ្រងសម្លៀកបំពាក់ក្នុង ពិធីអាពាហ៍ពិពាហ៍ នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុកពី សំណាក់ លោក អេឡិចហ្សូរ៉ា ខាងលើនេះបានធ្វើឱ្យ មហាជន ក៏ដូចជា Friend អ្នកគាំទ្រមិន តិចអ្នក ទេដែលបានសម្តែង ការផ្ញាក់ផ្អើលនិងចង់ដឹងពី ការពិតថា តារារូបនេះពិតជា បានលួចទៅ រៀបការ ដោយស្ងាត់ៗ មែនឬ? ម្យ៉ាងទៀតគេក៏ចង់ដឹងថា តើកូនក្រមុំ របស់លោក អេឡិចហ្សូរ៉ា គឺជានារី ម្នាក់ ណា?

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤នេះគេហទំព័រLooking TODAY មិនទាន់អាចស្វែងរកការ បកស្រា យពីសមណាក់លោក អេឡិចហ្សូរ៉ា បាននៅឡើយទេ ព្រោះលេខទូរស័ព្ទ របស់លោក ពុំអាចទំនាក់ទំនងបាន។ Looking TODAY សង្ឃឹមថា លោក អេឡិចហ្សូរ៉ា នឹងចេញមុខបំភ្លឺពីរឿងនេះ ឱ្យមហាជន បានដឹងច្បាស់ ពេលក្រោយ។

ជាការគម្គាល់តារាសម្តែង ចង្កាព្រែកលោក អេឡិចហ្សូរ៉ា ក្នុងអំឡុងពេល ១ឆ្នាំចុងក្រោយនេះហាក់ ទ ទួលរងនូវព្យុះភ្លៀង ព័ត៌មានស្នេហាក្រៅសិល្បៈខ្លាំង។មិនតែប៉ុណ្ណោះ រាល់ទំនាក់ទំនងស្នេហា របស់លោកគឺតែងតែ រលត់ឃ្លាតចាកឆ្ងាយពី ជីវិតទៅវិញភ្លាមៗ ផងដែរខណៈស្នេហា រវាងពួកគេពុំមាន ភាពស៊ីសង្វាក់គ្នានោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល