CamNews

ហ៊ានដុតកុមារអាយុ ១២ឆ្នាំ ទាំងរស់ ដោយសារតែ រឿងខ្សែខ្លែង

កុមារា​ជនជាតិ ឥណ្ឌា​ម្នាក់ អាយុ ១២ឆ្នាំ ត្រូវបាន​បុរស​ពីរ​នាក់ ចាក់​សាំង​ដុត​ទាំង​រស់ ព្រោះតែ​បាន​ឈ្លោះ​គ្នា​កាលពី​មុននេះ ដោយសារ​រឿង​ខ្សែ​ខ្លែង។

កុមារា​ដែល​ត្រូវ​គេ​ដុត​ទាំង​រស់ ឈ្មោះ Vidhu Jain

កុមារា​ឈ្មោះ Vidhu Jain ជា​កូនប្រុស​របស់​អ្នកលក់​ខ្លែង​ម្នាក់ ត្រូវបាន​គេ​ចាប់ខ្លួន ខណៈ​កំពុង​ជិះ​កង់​យក​បាយ​ពេល​ថ្ងៃត្រង់​ទៅឱ្យ​ប្អូន​របស់ខ្លួន នៅឯ​សាលារៀន ក្នុង​ទីរួមស្រុក Malerkotla ខណ្ឌ Sangrur ក្នុង​រដ្ឋ Punjab កាលពី​ថ្ងៃទី ៣០កញ្ញា។

សាក្សី​ជាច្រើន បានឱ្យដឹងថា កុមារ​ដ៏​គួរ​អាណិត​នេះ រត់​បណ្ដើរ ស្រែក​បណ្ដើរ ដោយសារតែ​ត្រូវ​ជនដៃដល់​ចាក់​សាំង​ដុត។ អ្នកដំណើរ​ដែល​បានឃើញ​ហេតុការណ៍​នេះ ក៏បាន​បញ្ជូន​កុមារ​រងគ្រោះ ទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ ប៉ុន្ដែ​ដោយសារ​របួស​ពេញ​រាងកាយ កុមារ​នេះ​ក៏បាន​បាត់បង់​ជីវិត។

Vidhu Jain បាន​បាត់​បង់​ជីវិត​ ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ

នៅ​មុនពេល​ស្លាប់ កុមារា Vidhu បាន​ប្រាប់​នគរបាល​ថា ខ្លួន​មិន​ស្គាល់​ជនដៃដល់​ទាំង​នោះទេ ប៉ុន្ដែ ស្គាល់មុខ​ពួកគេ ដោយសារតែ​ខ្លួន​ធ្លាប់បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ពួក​នោះ ដោយសារតែ​រឿង​ខ្សែ​ខ្លែង។

ទំព័រ Hundustan Times បាន​ចុះផ្សាយ​ថា ការឈ្លោះប្រកែក​គ្នា​នោះ មាន​អ្នក​បុគ្គលិក​របស់​ហាង​មួយ នៅក្បែរ​នោះដែរ។ នគរបាល​ឱ្យដឹងថា ពួកគេ​កំពុង​ស្រាវជ្រាវ​ស្វែងរក​បុគ្គលិក​ហាង​ម្នាក់ ដែល​បានឃើញ​ហេតុការណ៍​ឈ្លោះប្រកែក​គ្នា​នោះ។ ប៉ុន្ដែ ចាប់តាំងពី​ពេលនោះ​មក បុគ្គលិក​ម្នាក់​នោះ​ក៏បាន​បាត់​ខ្លួន។

ព័ត៌មាន​ស្ដីអំពី​ការ​ណី​ដុត​មនុស្ស​ទាំង​រស់​នេះ បានធ្វើ​ឱ្យបាន​បាតុកម្ម​ជាច្រើន ពី​សំណាក់​ប្រជាជន​ក្នុង​តំបន់។ ពួកគេ​បាន​ដុតបំផ្លាញ​រថយន្ដ​ដឹក​អ្នកដំណើរ​មួយចំនួន និង​បាន​បិទផ្លូវ​ជាច្រើន​កន្លែង​ផងដែរ។ បច្ចុប្បន្ន នគរបាល​កំពុង​ដុតដៃដុតជើង ដើម្បី​តាម​ស្វែងរក​ជនដៃដល់។

ដោយ ៖ តារា
ប្រភព ៖ hindustantimes