អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស (gsmarena) ដែលបានចេញ
ផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ទូរស័ព្ទដៃស្មាតហ្វូន iPhone 5 បានលក់ដាច់
ដល់ទៅ ៥ លានគ្រឿងឯណោះ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃដំបូង។

គួរបញ្ជាក់ផងដែរថា វាគឺជាភាពជោគជ័យមួយ ខណៈពេលស្មាតហ្វូន iPhone 5 បានលក់ដាច់ដល់
ទៅ ៥ លានគ្រឿងក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃដំបូង ស្របពេលដែលស្មាតហ្វូន iPhone 4S បាន
លក់ដាច់បានត្រឹមតែជាង ៤ លានគ្រឿងក្នុងរយៈពេលមួយសបា្តហ៍ដំបូង កាលពីឆ្នាំទៅ។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថា ស្មាតហ្វូន iPhone 5
ដែលជាផលិតផលចុងក្រោយរបស់ក្រុមហ៊ុន Apple បានចេញលក់ជាផ្លូវការកាលពីថ្ងៃទី២១ កញ្ញា
ក្នុងចំណោម ៩ ប្រទេសដំបូងនៅលើពិភពលោក ក្នុងនោះរួមមាន ៖ សហរដ្ឋអាមេរិក អូស្រ្តាលី កា
ណាដា បារាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន សឹង្ហបុរី នឹង ចក្រភពអង់គ្លេស ស្របពេលដែល ២២ ប្រ
ទេសផ្សេងទៀត អាចរកជាវបាននៅក្នុងអំឡុងថ្ងៃទី ២៨ ខែកញ្ញា ខាងមុននេះ។

គួររំឮកផងដែរ iPhone 5 គឺជាផលិតផលទូរស័ព្ទដៃ ស្មាតហ្វូន ដ៏កំពុងពេញនិយមនៅលើពិភព
លោក ស្របពេលដែលទីផ្សារស្មាតហ្វូនមួយនេះ នឹងចែកចាយដល់ទៅ ១០០ ប្រទេសនាដំណាច់
ឆ្នាំនេះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ gsmarena