CamNews

Louis van Gaal អួតក្រុមខ្លួនឯងអស់ស្ទះ ក្រោយពីផ្ដួល Preston ហើយឈានទៅជួប Arsenal នៅវគ្គក្រោយនេះ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Man United  មានការត្រេកអរអួតសរសើរនឹងក្រុមរបស់ខ្លួនជាខ្លាំងក្រៃលែង ក្រោយពីបាន​មើលឃើញ នូវសមត្ថភាព ផ្ដួលក្រុម Preston ក្នុងការប្រកួត FA Cup ហើយរំកិលខ្លួនចូល​វគ្គ​ជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹង ប្រឈមមុខជាមួយ Arsenal នៅខែក្រោយនេះ  ។

ថ្នាក់ដឹកនាំ ក្រុម Man United គឺលោក Louis van Gaal បានអួតសរសើរ ក្រុមរបស់ខ្លួនស្ទើរកប់ពពក ក្រោយ​ពីបង្ហាញពាក្យសម្ដីផ្ទាល់ថា ពិតជាក្រុមដែលមានស្មារតីរឹងមាំមិនគួរឲ្យជឿទាល់តែសោះ ។

Man United បានផ្ដួលស៊ីក្រុម Preston នៅត្រឹមជុំទី​ ៥ ដោយពិន្ទុ ៣ ទល់នឹង ១ ដោយការរកគ្រាប់បាល់បាន​​ដោយកីឡាករ ​Herrera នាទីទី ៦៥ បន្ទាប់មកទៀតដោយកីឡាករ Fellaini នៅនាទីទី ៧២ និងចុងក្រោយ​​ដោយគ្រាប់​ប៉េណង់ទីរបស់ Rooney នៅនាទីទី ៨៨ ធ្វើឲ្យក្រុមឈ្នះដាច់ ។

ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពវឹកវឺនយ៉ាងណាក៏ដោយ Preston ក៏អាចរកពិន្ទុ បានមួយគ្រាប់ផងដែរ ដោយកីឡាករ Laird នៅនាទីទី ៤៧ ។

យោងតាមការបកស្រាយបង្ហាញរបស់គេ​ហទំព័របានឲ្យដឹងថា Man United ក៏ទំនងជាអស់សង្ឃឹមផង​ដែរ​​នៅជើងប្រកួតទី ១ ខណៈដែលក្រុមមិនអាចបង្កើតបានពិន្ទុ​សូម្បីតែមួយគ្រាប់នៅឡើយ រហូតមក​ដល់​ជើងទី ២ ក្រុមនៅតែបន្ដប្រគល់ការប្រយុទ្ធឲ្យទៅ​  Radamel Falcao ប៉ុន្ដែមិនបានផល អ្វីទាំងអស់ ដាច់ចិត្ដនៅនាទីទី ៦០ ក្រុមបានផ្លាស់ប្ដូរ  Radamel Falcao ចេញ ជំនួសវិញដោយ កីឡាករ Ashley Young ស្រាប់តែការលេង មានភាពប្រែប្រួលភ្លាមៗ ធ្វើឲ្យក្រុមអាចរកបានពិន្ទុ ២ គ្រាប់នៅនាទីគៀកៗ​គ្នា និង មួយគ្រាប់ចុងក្រោយ​ដោយគ្រាប់ ប៉េណង់ទី Rooney ធ្វើឲ្យក្រុមយកឈ្នះយ៉ាងងាយស្រួល ។

ដោយសារតែមួលហេតុនេះហើយបានជា ថ្នាក់ដឹកនាំ​មានការ​ អួតសរសើរនឹងក្រុមរបស់ខ្លួនយ៉ាងខ្លាំង ។ ហើយក្រោយពីផ្ដួល​ Preston ហើយនោះ ក្រុមក៏ត្រូវដល់ពេលប្រឈមមុខនឹង Arsenal នៅក្នុងទឹក​ដីរបស់ខ្លួនក្នុងការប្រកួត FA Cup នៅខែក្រោយនេះ ដោយមានវត្ដមាន អតីតកីឡាករ ដែលក្រុមធ្លាប់បានលក់ កាលពីរដូវកាល​​មុន នោះគឺ​កីឡាករ Dany Welback ចូលរួមប្រកួតផងដែរ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី