តាមគម្រោង ក្រុមហ៊ុនទូរស័ព្ទ Vivo នឹងបញ្ចេញម៉ូដែលស្មាតហ្វូនទំហំ 5 inch ប្រើប្រាស់អេក្រង់
sapphire ខណៈដែល iPhone 6 មិនទាន់ច្បាស់ថា នឹងមានអេក្រង់ទំនើបនេះ ដែរឬអត់។

ប្រភពព័ត៌មានមួយចំនួន ចេញផ្សារថា iPhone 6 អាចនឹងប្រើប្រាស់អេក្រង់ទំនើប sapphire
សម្រាប់កំណែ 4.7 inch ប៉ុន្ដែ ចំនួន មានកំណត់។ ចំណែក ក្រុមហ៊ុនទូរស័ព្ទ Vivo មកពីចិន ក៏
ត្រៀមខ្លួនប្រជែងនឹងនិន្នាការថ្មីនេះ។ កាលពីឆ្នាំទៅ Vivo បានឧទ្ទេសនាមជាផ្លូវការនូវស្មាត
ហ្វូនដំបូងគេក្នុងពិភពលោក ដែលបំពាក់អេក្រង់លំដាប់កំពូល QHD (2K) ដែលមានឈ្មោះថា
Play 3S ចំណែកឆ្នាំនេះ ក្រុមហ៊ុនទូរស័ព្ទ Vivo ក៏នឹងបន្តធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយការ
បំពាក់កញ្ចក់ sapphire ដែលមានភាពរឹងមាំខ្ពស់ លើម៉ូដែលផលិតផលថ្មី និងលំដាប់កំពូល
របស់ខ្លួន។

ក្រៅពីអេក្រង់ sapphire ម៉ូដែល flagship ថ្មីរបស់ក្រុមហ៊ុន Vivo ក៏នឹងត្រូវបានការពារដោយ
ស៊ុមលោហធាតុដ៏ប្រណិត មាំមួន រួមនឹងរូបរាងស្ដើង គួរឱ្យភ្ញាក់ផ្អើល។ មិនត្រឹមតែប៉ុណ្ណោះ
ប្រព័ន្ធបំពងសម្លេង រួមនឹងគុណភាពរូបថតរបស់កាមេរ៉ា ក៏នឹងជួយឱ្យ Vivo ខ្លាច “សត្រូវ” ណា
មួយនោះដែរ។

Vivo Play 3S - ស្មាតហ្វូនដំបូងគេក្នុងលោក បំពាក់អេក្រង់ 2K

ដោយសារតែស្មាតហ្វូនថ្មីរបស់ Vivo មានលក្ខណៈ ‘All-in-one’ បែបនេះ គេជឿថា តម្លៃរបស់វា
ក៏មិនថោកប៉ុន្មាននោះដែរ។ ប្រភពព័ត៌មាន បានឱ្យដឹងថា ស្មាតហ្វូននេះ នឹងមានតម្លៃ ៣៩៩៨
យ័ន ប្រហែលនឹង ៦៤៧ ដុល្លារអាមេរិក (ជាង ២.៦០០.០០០ រៀល)។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ androidheadlines