CamNews

គង់ វង្សយ៉ាទី ​ប៉ែង ​ជីជី ​ចេញពី ​CTN ?

ភ្នំពេញ៖ មុននេះបន្តិច ធ្លាប់មានព័ត៌មាន លេចឮល្ហិចល្ហៀងថា តារាសម្តែង និងជាពិធីការិនី របស់ស្ថានីយទូរសទ្សន៍ CTN កញ្ញា ជីជី មានការអាក់អន់ស្រពន់ចិត្ត មើលមុខគ្នាមិនចំ ជាមួយស្រីស្អាតអ្នកចំណូលថ្មី នាង គង់ វង្សយ៉ាទី ដោយសារតែការជ្រែកចូលកាន់តំណែង ជាពិធីការិនី ក្នុងកម្មវិធី "រាត្រីកំសាន្ត"។ តែដំណឹងនេះ ត្រូវបានពួកគេព្យាយាមលាក់បាំង និងច្រានចោលជាបន្តបន្ទាប់។

ទោះបីជាយ៉ាងណា ការលេចឮព័ត៌មាននេះ មិនទាន់ស្ងប់ស្រួលបួលផង ស្រាប់តែបាត់មុខ កញ្ញា ជីជី ពីកម្មវិធី "រាត្រីកំសាន្ត" របស់ស្ថានីយទូរទស្សន៍ CTN ទាំងអាថ៌កំបាំង ពោលឃើញតែវត្តមាន ពិធីការិនីចំណូលថ្មី មិនសូវសម្បូវោហាស័ព្ទ កញ្ញា គង់ វង្សយ៉ាទី កាលក្បាលមេក្រូ និយាយឆ្លើយឆ្លងផ្តោះផ្តង ជាមួយលោក សាយ រតនៈ តែពីរនាក់ ជំនួសវិញ ខុសប្លែកពីពេលមុនៗដែលគេធ្លាប់បានឃើញនាង ជីជី ជាពិធីការិនី ជាមួយគ្នា៣នាក់។

ចំពោះការបាត់មុខ ពិធីការិនីវ័យក្មេង កញ្ញា ជីជី ពីកម្មវិធី "រាត្រីកំសាន្ត" នៅស្ថានីយទូរស្សន៍CTN រហូតមកទល់ពេលនេះ ពុំមាននរណាម្នាក់ បានដឹងពីមូលហេតុច្បាស់លាស់ ពីការចាកចេញ របស់នាងនៅឡើយ ។ ប៉ុន្តែថ្មីៗនេះ មានប្រភពពីរង្វង់អ្នកសិល្បៈ បង្ហើមកថា មូលហេតុគឺបណ្តាលមកពី គង់ វង្សយ៉ាទី ចូលជ្រៀតជ្រែក បំបែកតំណែង ជីជី ចេញពីកម្មវិធី "រាត្រីកំសាន្ត" នៅCTN។

តាមប្រភពព័ត៌មានខាងលើ បាននិយាយថា ការដែលកញ្ញា ជីជី សម្រេចចិត្តចាកចេញ ពីកម្មវិធី "រាត្រីកំសាន្ត" ហើយទុកឲ្យ គង់ វង្សយ៉ាទី នៅឯករាជ្យក្តោបក្តាប់ តំណែងតែម្នាក់ឯងនោះ ព្រោះតែនាងមានការអាក់អន់ស្រពន់ ចិត្តរឿងកាច់កុងគ្នា ដោយសារតែការប្រជែង តំណែងនៅក្នុងស្ថានីយទូរទស្សន៍ ស៊ីធីអិន ។

ប្រភពខាងលើបាន ប្រាប់ឲ្យដឹង បន្តទៀតថា ការពិតតារាស្រីទម្រង់មុខកូនកាត់ចិន ជីជី បានបោះជំហាន ចូលប្រឡូក ក្នុងអាជីពជាពិធីការិនី នៅCTN ច្រើនឆ្នាំហើយ។ ម្យ៉ាងទៀតសន្ទុះការងារ របស់នាង ក៏មានការរីកចម្រើនខ្លាំងដែរ ប៉ុន្តែក្រោយពី គង់ វង្សយ៉ាទី ដែលជាពិធីការិនី ចំណូលថ្មី បោះជំហានចូល ទៅទ្រនំជាមួយគ្នាមក គេសង្កេតឃើញថា ជីជី ហាក់មានគំលាតឆ្ងាយបន្តិចម្តងៗ ពីកម្មវិធី ព្រោះតែ យ៉ាទី ត្រូវបានលើកតំកើងខ្លាំង ពីសំណាក់អ្នកនៅក្បែរខ្លួន អាចនិយាយបានថា ជាខ្នងបង្អែកដ៏រឹងមាំ របស់ យ៉ាទី។

ប្រភពខ្សឹបខ្សៀវ ចេញពីមជ្ឈដ្ឋានខាងក្រៅ បានលើកឡើងថា ចំពោះការងារជាពិធីការិនី របស់កញ្ញា ជីជី ក្នុងកម្មវិធី "រាត្រីកំសាន្ត" គឺមានភាពល្អប្រសើរច្រើនជាង កញ្ញា គង់ វង្សយ៉ាទី ទាំងទឹកមុខនិយាយ កំប្លុកកំប្លែង និង ការប្រើប្រាស់ពាក្យសម្តី និងបានក្បោះក្បាយល្អ ទោះជាការប្រើសំឡេងមិនសូវជាច្បាស់ក្ដី ។ មិនតែប៉ុណ្ណោះ នាងក៏មិនមានចរិកឆ្មើងឆ្មៃ ដាក់ទស្សនិកជន អ្នកគាំទ្រដែរ។

ចំណែកឯពិធីការិនីចំណូលថ្មី កំពុងគ្រងតំណែងជំនួស ជីជី កញ្ញា គង់ វង្សយ៉ាទី ត្រូវបានប្រភពនិយាយថា នាងហាក់នៅមិនទាន់ចេះ ប្រើពាក្យសម្តីបានល្អ នៅឡើយទេ ហើយពេលខ្លះ ការនិយាយស្តី របស់នាង ពុំទាន់មានភាពក្បោះក្បាយ គួរឲ្យចាប់ចិត្ត អ្នកស្តាប់ និងទស្សនាដែរ។ជុំវិញព័ត៌មានលេចឮ ខាងលើនេះ LookingTODAY មិនអាចទាក់ទង ទៅតារាស្រីរូបស្រស់ សាច់សរ ទាំងពីរដួង នេះ ដើម្បីសាកសួរបានទេ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះ ។ LookingTODAY នឹងរង់ ចាំទទួលស្វាគមន៍ជានិច្ច និងដោយក្ដីរីករាយ ចំពោះការចេញមុខបំភ្លឺ ពីសំណាក់តារាស្រីទាំងពីរដួង កញ្ញា ជីជី និង គង់ វង្ស យ៉ាទី ដើម្បីឲ្យមហាជន អស់មន្ទិលសង្ស័យ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល