អស់រយៈពេលជាងមួយខែបន្ទាប់ពី Facebook បានធ្វើការកែប្រែអោយមានលក្ខណៈកាន់តែ
ប្រសើរឡើងនៃ Interface សំរាប់មើលរូបភាពនៅលើទំព័ររបស់ខ្លួន។ ដោយឡែកពេលថ្មីៗ
នេះគេហទំព័រកំសាន្តដ៏ល្បីឈ្មោះបំផុតនៅទូទាំងពិភពលោកមួយនេះក៏បានបន្តធ្វើការអភិ
វឌ្ឍន៍អោយកាន់តែមានលក្ខណៈប្រសើរឡើងបន្ថែមទៀតជាមួយការផ្តល់ជូននូវជំរើសសំរាប់
អ្នកប្រើប្រាស់ទូទៅអាចមើលរូបភាពបានពេញអេក្រង់តែម្តង។
កន្លងមកបើទោះបីជារូបភាពរបស់យើងដែលបានបង្ហោះនៅលើ Facebook មាន resolution
ខ្ពស់ រឺ ទាបក៏ដោយ ក៏រូបភាពទាំងអស់នោះបង្ហាញបានតែក្នុងទំហំមួយល្មមប៉ុណ្ណោះ។ ប៉ុន្តែ
ចាប់ពីពេលនេះតទៅរូបភាពទាំងនោះនឹងអាចបង្ហាញបានដូចរូបភាពដើមយ៉ាងដូច្នោះដែរ។
Facebook បានអោយដឹងថា Interface បច្ចុប្បន្នរបស់ពួកគេគឺអាចបង្ហាញរូបភាពមានទំហំធំ
ជាងរហូតដល់ ៤ ដងឯណោះធៀបជាមួយពេលកន្លងមក។ រឺឯ resolution អតិបរិមាដែល
អាចបង្ហាញបានគឺមានទំហំ ២០៤៨ x ២០៤៨ pixel។ ហើយទន្ទឹមនឹងការបង្ហាញរូបភាពមាន
resolution ខ្ពស់នេះ Facebook ក៏បានបន្ថែមនូវមុខងារថ្មីមួយទៀតសំរាប់អោយអ្នកប្រើប្រាស់
អាចមើលរូបភាពបានពេញអេក្រង់ផងដែរ។ ប៊ូតុងសំរាប់ចុចមើលរូបភាពពេញអេក្រង់នោះ
ស្ថិតនៅខាងលើផ្នែកខាងស្តាំនៃរូបភាព , ដែលដូចគ្នានឹងប៊ូតុងចុចមើលរូបភាពពេញអេក្រង់
នៅលើបណ្តាកម្មវិធីទាំងឡាយរបស់ OS X 10.7 ដែរ។
បច្ចុប្បន្នមុខងារថ្មីនេះត្រូវបាន Facebook យកមកអនុវត្តន៍សំរាប់អ្នកប្រើប្រាស់ទាំងអស់នៅ
ទូទាំងពិភពលោកយើងនេះ៕
ប្រភព៖ Facebook
ដោយ៖ រស្មី