ក្រុម Hacker ដ៏ល្បីឈ្មោះ Anonymous បានធ្វើសេចក្តីប្រកាសមួយអោយដឹងថាខ្លួននឹងចាប់
ផ្តើមធ្វើយុទ្ធនាការមួយមានឈ្មោះថា Global Blackout 2012 (ស្រមោលងងឹតទូទាំងពិភព
លោក ) 2012 ក្នុងទិសដៅធ្វើការបិទនូវប្រព័ន្ធអ៊ីនធើណែតទាំងស្រុងនៅទូទាំងពិភពលោក
នៅថ្ងៃទី ៣១ ខែមីនា ដ៏ខ្លីខាងមុខនេះ។
ក្នុងសារមួយនៅលើអ៊ីនធើណែត អ្នកតំណាងរបស់ក្រុម Anonymous បានថ្លែងអោយដឹងថា
" ដើម្បីធ្វើការប្រឆាំងនឹងសេចក្តីព្រាងច្បាប់ SOPA, Wallstreet ,បណ្តាថ្នាក់ដឹកនាំដែលខ្វះ
ទំនួលខុសត្រូវ និងបណ្តាធានាគារដែលគៀបសង្កត់ជនក្រីក្រដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
នោះ នៅថ្ងៃទី ៣១ ខែ មីនា ខាងមុខនេះ Anonynmous នឹងបិទទ្វារ អ៊ីនធើណែតទាំងស្រុង។
ត្រូវចងចាំថា នេះគឺជាការតវ៉ាប្រឆាំងមួយប៉ុណ្ណោះ ពួកយើងមិនមែនព្យាយាមកំទេចប្រព័ន្ធ
អ៊ីនធើណែតនោះឡើយ គឺគ្រាន់តែបិទជាបណ្តោះអាសន្នប៉ុណ្ណោះ" ។
Global Blackout 2012 នឹងធ្វើការវាយប្រហារប្រព័ន្ធអ៊ីនធើណែតនៅក្រោយពេលធ្វើអោយ
ម៉ាស៊ីន Sever DNS សំខាន់ៗទាំងឡាយលែងមានដំណើរការតទៅទៀត ដូច្នេះគេហទំព័រជា
ច្រើននឹងធ្លាក់ទៅក្នុងស្ថានភាពមិនអាចចូលប្រើប្រាស់បាននោះទេ។ អ្នកជំនាញផ្នែកប្រព័ន្ធ
សុវត្ថិភាពអ៊ីនធើណែត បានអោយដឹងថាការវាយប្រហារនោះមិនបា្រកដថាអាចទទួលបាន
ជោគជ័យនោះឡើយ ហេតុដូច្នេះអ្នកប្រើប្រាស់មិនគួរមានការព្រួយបារម្មណ៍នោះទេ។
លោក Robert Graham អ្នកជំនាញរបស់ក្រុមហ៊ុន Errata Security បានព្យាករណ៍ថា ក្រុម
Hacker ដ៏ល្បីឈ្មោះនេះអាចនឹងធ្វើការវាយប្រហារនិងបង្អាក់ប្រព័ន្ធអ៊ីនធើណែតបាននៅ
តាមតំបន់មួយចំនួនក្នុងមូលដា្ឋនប៉ុណ្ណោះ គឺមិនអាចធ្វើបាននៅទូទាំងពិភពលោកយើងនោះ
ឡើយ។ លោក Robert Graham អោយដឹងថា " ខ្ញុំគ្រាន់តែនិយាយថា Anonymous មិនអាច
ធ្វើវាបាន តែមិនមែនមានន័យថា Global Blackout 2012 មិនត្រូវបានអនុវត្តន៍នោះឡើយ" ។
តាមការសិក្សាស្វែងយល់ នៅលើពិភពលោកយើងនេះមានម៉ាស៊ីន Server ប្រហែលចំនួន
១៣ ដែលមានឈ្មោះ domain root ដំណើរការតាមយន្តការប្រព័ន្ធសុវត្ថិភាពពិសេសដោយ
ឡែកពីគ្នា។ ដូច្នេះដើម្បីអាចធ្វើការវាយប្រហារបានដោយប្រសិទ្ធិភាពនោះ Anonynmous
ត្រូវការអ្នក Hacker មិនតិចនាក់នោះទេដើម្បីធ្វើការវាយប្រហារម៉ាស៊ីន Server នីមួយៗ
ខណៈពេលដែលប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន Server នីមួយៗក៏នឹងធ្វើការផ្តល់ដំណឹងដល់គ្នាទៅ
វិញទៅមកផងដែរក្នុងទិសដៅទប់ស្កាត់ការវាយប្រហារជាបន្តបន្ទាប់ទៀតនោះ៕
ប្រភព៖ Tomsguide
ដោយ៖ រស្មី