មន្រ្ដីសុខាភិបាលប្រចាំរដ្ឋ Washington កាលពីថ្ងៃអង្គារ បានបង្ហាញនូវមរណភាពដោយវីរុសកូរ៉ូណាចំនួន ៣ ថ្មីបន្ថែមទៀត ដោយរួមទាំងអ្នកជំងឺពីរនាក់ ដែលបានស្លាប់កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ហើយពីមុន ពុំបានផ្សាភា្ជប់មរណភាពនោះទៅនឹងវីរុស COVID-19 នេះទេ ដោយធ្វើឱ្យអត្រាមរណភាពសរុប នៅសហរដ្ឋអាមេរិក ឈានដល់ ៩ នាក់។

អ្នកជំងឺពីរនាក់ ដែលបានស្លាប់កាលពីថ្ងៃនោះ ត្រូវបានដាក់ព្យាបាលរួម ជាមួយនឹងមជ្ឈមណ្ឌលតំហែទាំអាយុជីវិតនៃតំបន់ (Life Care Centre of Kirkland) Kirkland សហរដ្ឋអាមេរិក ជាតំបន់ ដែលប្រជាពលរដ្ឋជាច្រើននាក់បានធ្លាក់ខ្លួនឈឺ និងយ៉ាងហោច ៣ នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត ។ អ្នកជំងឺម្នាក់ ដែលជាស្រ្ដីវ័យ ៨០ឆ្នាំ ក្នុងចំណោមអ្នកជំងឺទាំងអស់នោះ បានស្លាប់ នៅលំនៅស្ថានគ្រួសាររបស់គាត់ ។ អ្នកជំងឺម្នាក់ទៀត ដែលជាបុរសវ័យ ៥៤ ឆ្នាំ ត្រូវបានផ្ទេរចេញពីមជ្ឈមណ្ឌល Life Care Centre ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្រ្ដប្រចាំរដ្ឋ Seattle កាលពីថ្ងៃទី ២៤ កុម្ភៈ ហើយ អ្នកជំងឺម្នាក់នោះកំពុងស្ថិតក្រោមការព្យាបាលដោយក្រុមគ្រូពេទ្យ។ នេះបើតាមការឱ្យដឹងរបស់មន្ទីរពេទ្យ នៅក្នុងរបាយការណ៍ មួយ ។

ការស្លាប់នេះ នាំឱ្យចំនួនសរុបនៃមរណភាព នៅក្នុងរដ្ឋនោះ និងទូទាំងសហរដ្ឋអាមេរិក កើនដល់ ៩ នាក់ ។ ករណីឆ្លងវីរុសនេះ ដែលត្រូវបានបញ្ជាក់សរុប នៅរដ្ឋ Washington ឥឡូវនេះ គឺមានចំនួន ២៧ ករណី រាប់ចាប់តាំងពីថ្ងៃចន្ទទី ១៨ ខែកុម្ភៈមក ។ ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក បានឱ្យដឹងថា ពលរដ្ឋប្រមាណ ២៣១ នាក់ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយមន្រ្ដីសុខភាពភិបាលសាធារណៈ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNBC