មនុស្សរាប់ម៉ឺននាក់បាននាំគ្នាចេញដើរតាមដងផ្លូវ ដើម្បីប្រឆាំងតវ៉ាចំពោះរដ្ឋាភិបាលដែល
បានដំឡើងតម្លៃប្រេងសាំង បណ្ដាលអោយមានភាពវឹកវរ និងការដុតបំផ្លាញដែលមិនធ្លាប់
មានក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ។
បាតុកម្មនេះបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី ២៧មិនា ប៉ុន្ដែមកទល់នឹងថ្ងៃទី ២៩មិនា ទើប
ក្រុមបាតុករបញ្ចេញសកម្មភាពកាន់តែខ្លាំងក្លា។
តាមការអោយដឹងពីនគរបាល ក្រុមមនុស្សដែលបានចូលរួមក្នុងបាតុកម្មនេះ មានចំនួន
ប្រមាណជាជាង ៨ម៉ឺននាក់ នៅទូទាំងប្រទេស ខណៈដែលសភាកំពុងជជែកគ្នាអំពីការ
ដំឡើងតម្លៃសាំងដើម្បីសំចៃថវិការជាតិ។
ប្រជាជនជាង ៨ម៉ឺននាក់បានចូលរួមក្នុងបាតុកម្មនេះនៅទូទាំងប្រទេស
គួររំឮកថា រដ្ឋាភិបាលបានដាក់សំណើរជូនរដ្ឋសភា ដើម្បីធ្វើការអនុមតិដំឡើងតម្លៃសាំង
បន្ថែម ៣៣% លើតម្លៃបច្ចុប្បន្ន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ afp