ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣
ខែមេសា ខាងមុខ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលព្យុះមួយឈ្មោះ ប៉ាកហា ដែលបាន
កើតនៅសមុទ្រចិនខាងត្បូងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមីនានេះ។
បើតាមសេចក្តីជូនដំណឹងដដែលព្យុះប៉ាកហានឹងធ្វើដំណើរមកដល់ឆ្នេរសមុទ្រប្រទេសវៀត
ណាមភាគខាងត្បូងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២ ហើយថា ព្យុះនេះនឹងមានឥទ្ធិពលមក
លើប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ ដែលនឹងបង្កឲ្យផ្ទៃមេឃ
មានពពកច្រើន, ខ្យល់បក់មកពីទិសនីរតីមានល្បឿនពី ១៥-២៥ km/h, មានភ្លៀងផ្គរ រន្ទះច្រើន
ព្រមជាមួយនឹងខ្យល់កន្រ្តាក់ក្នុងល្បឿនពី ២៥-៣៥ km/h នៅតាមបណ្តារាជធានី ខេត្តមួយចំនួន
ដូចជា ៖ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ពោធិ៍
សាត់ កោះកុង កែប កំពត និងខេត្តព្រះសីហនុ។ ហើយរលកសមុទ្រអាចនឹងមានកម្ពស់ពី ១,៥០
ទៅ២ម៉ែត្រុ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ សេចក្ដីជូនដំណឺងក្រសួងធនធានទឹក និងឧតុនិយម