ភ្នំពេញ ៖ ជនជាប់ចោទ ដែលជា អតីតមន្រ្តីនគរបាល ក្រសួងមហាផ្ទៃម្នាក់ កាលពីថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៤ បានក្រុមប្រឹក្សាចៅក្រម នៃសាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការ ជំនុំជម្រះ និងកាត់ទោស ជាប់ពាក់ព័ន្ធ នឹងករណីល្បួងនាំ នារីម្នាក់ យកទៅផឹកស៊ីច្រៀងការ៉ាអូខេ តែបានបង្អកស្រា នាងឲ្យស្រវឹងស្រា និង បានឌុបនាង ទៅដេកនៅក្នុង ផ្ទះសំណាក់មួយ កន្លែងនៅក្នុង រាជធានីភ្នំពេញ ក៏ប៉ុន្តែ នៅពេលជនរងគ្រោះ ប្រកែកមិនព្រម ទៅតាមនោះ គាត់បានភ្ជង់កាំភ្លើង គម្រាមបាញ់ សម្លាប់នាង និងបានចាប់រំលោភសេពសន្ទវៈ នាងបានសម្រេច ។

លោក កែវ មុនី ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទរូបនេះមាន ឈ្មោះ ហេង ប៉ារីស ហៅស្វិត ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទ «រំលោភសេពសន្ទវៈ មានស្ថាន ទម្ងន់ទោស» ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ នៅក្នុងផ្ទះសំណាក់ មហាសម្បត្តិ នៅក្នុងរាជធានីភ្នំពេញ។

លោកចៅក្រម បានបន្ថែមថា ជនជាប់ចោទឈ្មោះ ហេង ប៉ារីស ហៅ ស្វិត ត្រូវបានតំណាង អយ្យការ ចោទប្រកាន់ពីបទ «រំលោភសេពសន្ទវៈ មានស្ថាន ទម្ងន់ទោស» តាមមាត្រា៥ នៃ ក្រមព្រហ្មទណ្ឌ និងត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ច នគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៤។ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃសំណុំរឿងនេះ នៅថ្ងៃ ទី ៣០ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល