តារាកូរ៉េខាងត្បូង នាង Lee Hyori និង Seo In Young កំពុងត្រូវបានដាក់នៅលើ "ជញ្ជីង"
ដើម្បីប្រៀបធៀបសម្រស់ នៅពេលដែលពួកគេត្រូវបានសាធារណជន ដឹងថា ពួកនាងធ្លាប់
បានតែងខ្លួនជា Marilyn Monroe កំពូលស្រីស្អាត កាលពីជំនាន់មុន។

កាលពីខែមុន Lee Hyori ជាលើកដំពូងបានតុបតែងខ្លួនជាកំពូលស្រីស្អាត Mayilyn Monroe
បង្ហាញខ្លួននៅលើទស្សនាវដ្ដីផ្នែកសម្រស់មួយ។ តារាស្រីសិចស៊ី នាង Lee Hyori ប្រើប្រាស់
ឈុតរ៉ូបរឹបរាង ប្រកបដោយភាពទាក់ទាញ និងពាក់សក់ក្លែងក្លាយពណ៌លឿង ព្រមទាំងដៅ
ប្រជ្រុយក្លែងក្លាយមួយ ដើម្បីឱ្យដូចទៅនឹង Mayilyn Monroe ។ រូបថតរបស់ Lee Hyori បាន
ធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងមាន
លក្ខណៈដូចទៅនឹងស្រីស្អាត Mayilyn Monroe ។

ក្រោយមកមិនយូរប៉ុន្មាន ស្រីស្អាត Seo In Young ក៏បានបង្ហាញខ្លួនជា Marilyn Monroe នៅ
ក្នុងការផ្សាយពាណិជ្ជកម្មមួយ។ នៅក្នុងរូបថតនេះ Seo In Young បាននាំទស្សនិកជន មកជួប
នឹងស្រីស្អាត Marilyn Monroe ដែលមានភាពស្រស់ស្អាត វ័យក្មេង និងមានមន្ដស្នេហ៍៕

ដោយ ៖ សីហា
ប្រភព ៖ LD