ភ្នំពេញៈ ក្រុមចោរប្រដាប់អាវុធ មានគ្នា៥នាក់ នៅវេលាម៉ោង ៨និង២០ មុននេះ (យប់ថ្ងៃទី១៨ ខែ
ឧសភា ឆ្នាំ២០១៣) បានចូលប្លន់ ផ្ទះប្រជាពលរដ្ឋ មួយកន្លែងនៅ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌ
ចំការមន រាជធានីភ្នំពេញ ប៉ុន្តែត្រូវម្ចាស់ផ្ទះ ដែលគេដឹងថា ជាមន្រ្តីអាវុធហត្ថនោះ បាញ់ឱ្យរបួស
ធ្ងន់ម្នាក់ នៅនឹងកន្លែង ហើយបក្ខពួក៤នាក់ទៀត បានគេចខ្លួន ។

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ដើមអម្ពិល តាមទូរស័ព្ទ ក្រោយ
កើតហេតុភ្លាមៗថា នៅវេលាម៉ោង៨ និង២០នាទី មុននេះ មានក្រុមចោរ ៥នាក់ បានចូលប្លន់ ផ្ទះ
ប្រជាពលរដ្ឋនៅផ្លូវ១៦៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន តែត្រូវម្ចាស់ផ្ទះបាញ់តដៃ បណ្តាល
ឱ្យគ្នាគេម្នាក់ (ចោរ) របួសធ្ងន់ម្នាក់ហើយក្រោយមក ក៏ត្រូវបានសមត្ថកិច្ច បញ្ជូនបន្ទាន់ ទៅសង្រ្គោះ
នៅមន្ទីរពេទ្យរុស្ស៊ី ។ ដោយឡែកបក្ខពួក ៤នាក់ទៀត បានរត់គេចខ្លួន បាត់តែម្តង ។

តាមសេចក្តី រាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ដែលជាម្ចាស់
ផ្ទះ មានប្រុសស្រី បានបើករថយន្ត មែកសឺដេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-0011 ត្រឡប់
ពីចូលរួម ក្នុងពិធីមង្គលការមួយ ហើយក៏មានក្រុមជនសង្ស័យ ៥នាក់ បានជិះម៉ូតូ២គ្រឿង ដេញតាម
ពីក្រោយ រហូតដល់ផ្ទះជនរងគ្រោះ ។ ពេលនោះបក្ខពួកជនសង្ស័យ បានចូលទៅក្នុងផ្ទះ ហើយក៏
ប្រវាយប្រតប់ ជាមួយម្ចាស់ផ្ទះ ក៏ត្រូវម្ចាស់ផ្ទះ ទាញកាំភ្លើងបាញ់ ឱ្យរងរបួសធ្ងន់ម្នាក់ តែម្តង ។

ទោះជាយ៉ាងណា បន្ទាប់ពីបានបញ្ជូន ជនសង្ស័យ ដែលរងរបួសទៅ មន្ទីរពេទ្យរុស្ស៊ី ហើយកម្លាំង សមត្ថកិច្ចក្រោមការបញ្ជារបស់លោកស្នងការ និងស្នងការរង ជួន ណារិន្ទ ក៏បាន ដាក់កម្លាំង ការពារ
មួយចំនួនផងដែរ ព្រមទាំងធ្វើការត្រួតពិនិត្យ ស៊ើបអង្កេត ទាំងយប់ នៅកន្លែង កើតហេតុ ដើម្បីស្វែង
រកចាប់ខ្លួន បក្ខពួកក្រុមចោរប្រដាប់អាវុធ មួយក្រុមនេះ។ នេះបើតាម លោក ជួន សុវណ្ណ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល