ភ្នំពេញ៖ បុរសម្នាក់ ជាមន្រ្តីកងរាជអាវុធហត្ថ បានជិះម៉ូតូ មួយគ្រឿង ទាំងខ្លួនស្ថិតក្នុងសភាពស្រវឹង
ស្រា បាន ជិះយ៉ាងលឿន ខណៈដល់ចំណុចផ្លូវបត់ ចូលច្រករបងសាលាដំបូងរាជធានីភ្នំពេញក៏បាន
ទាញចង្កូតបត់ខ្លាំង ពេក បណ្តាលជ្រុលល្បឿនទៅបុករបងសាលាដំបូងរាជធានីភ្នំពេញ បណ្តាលឲ្យ
ខ្ទាត ដួលបោកក្បាលអូសជាង ១០ ម៉ែត្រ បែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម នៅនឹង
កន្លែងកើតហេតុ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២៤ នឹង ៣០ នាទី យប់រំលងអធ្រាត្រ ឈានចូល
ថ្ងៃទី ០២ ខែសីហាឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត សង្កាត់វាលវង់ខណ្ឌ ៧មករា។
នគរបាលមូលដ្ឋាន ចុះទៅកន្លែងកើតេហតុបានឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថដែលស្លាប់ក្នុងហេតុ
ការណ៍ខាងលើ មានឈ្មោះឡាយ បញ្ញាវ័ន្ត អាយុជាង ៣០ឆ្នាំ បានជិះម៉ូតូ១គ្រឿង ម៉ាក ស្មាសវី ពណ៌
ក្រហម ពាក់ស្លាកលេខ តាកែវ 1B 0870 ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិច
ទៅកើត ដោយបានជិះយ៉ាងលឿន ខណៈជិះ មកដល់ចំណុចមុខសាលាដំបូងរាជធានីភ្នំពេញក៏បាន
ទាញចង្កូតម៉ូតូ បត់ឆ្វេងត្រឡប់ក្រោយ ស្រាប់តែ ជ្រុល ល្បឿន ទៅបុកចំរបងសាលាដំបូង រាជធានី
ភ្នំពេញ យ៉ាងពេញទំហឹង ហើយម៉ូតូដួលខ្ទាត ពីចំណុចកើតហេតុ ជាង ១០ ម៉ែត្រ បណ្តាលឲ្យបុរស
ជាអ្នកជាជិះម៉ូតូត្រូវបោកក្បាល ទៅនឹងថ្នល់ ផុងលលាដ៍ ធ្លាយខួរចេញក្រៅ ស្លាប់ យ៉ាងអាណោច
អាធ័ម នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង ចំណែកម៉ូតូក៏ត្រូវរងការខូចខាត យ៉ាងដំណំផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ សពមន្រ្តីកងរាជអាហត្ថខាងលើនេះ ត្រូវបានសមត្ថកិច្ច
ទំនាក់ទំនង ទៅក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកម៉ូតូរបស់គេ ត្រូវ
បានសមត្ថកិច្ច អូសយក ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញរ ង់ចាំ
ដោះស្រាយតាមផ្លូវច្បាប់។ ហើយ សមត្ថកិច្ច ក៏បានបញ្ជាក់ថែមទៀតថា គ្រោះថ្នាក់នេះបង្កឡើង
ដោយសារជនរងគ្រោះ ស្រវឹងស្រាខ្លាំងពេក និង បានជិះម៉ូតូក្នុងល្បឿនលឿន ដល់ចំណុចផ្លូវបត់ ក៏
ជ្រុលទៅបុករបង សាលាដំបូងរាជធានីភ្នំពេញ បណ្តាលឲ្យ ផ្តាច់ជីវិតខ្លួនទាំងរាត្រីតែម្តងទៅ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល