ថ្មីៗនេះ នៅក្រុង Cordoba ប្រទេស Argentina មានការប្រកែកវែកញែកមួយ បានកើតឡើង
ជុំវិញការកំណត់មួយដែលចែងថា បេក្ខជននគរបាលជាបុរស ត្រូវតែជាបុរសពិតប្រាកដ
និយាយរួម ពួកគេត្រូវតែមានអវយវៈគ្រប់គ្រាន់ ក្នុងនោះរាប់ទាំង ប្រដាប់ភេទផងដែរ។

ការកំណត់ខាងលើ មានន័យថា នៅពេលមិនមានប្រដាប់បន្ដពូជ បុរសក្នុងប្រទេសនេះនឹងមិន
ត្រូវបានអនុញ្ញាតអោយធ្វើជានគរបាលនោះទេ។

ទីភ្នាក់ងារសារព័ត៌មាន Voz del Interior បានអោយដឹងថា ៖ "បច្ចុប្បន្ន គឺជាពេលវេលាដែលស្ថា
ប័ននគរបាល Cordoba ត្រូវជ្រើសរើសបេក្ខជន បេក្ខនារីបន្ថែម ដើម្បីអោយចូលបម្រើការជាមន្ដ្រី
នគរបាល។ បេក្ខជន ត្រូវតែជាបុរសពិតប្រាកដ។ បណ្ដាបេក្ខជនដែលបានកាត់ប្រដាប់ភេទចោល
ឬស្វិត មិនអាចប្រើការបាន គឺត្រូវបានជម្រុះ"។

ទោះជាយ៉ាងណាក៏ដោយ ការកំណត់ខាងលើ ត្រូវរងការប្រឆាំងយ៉ាងខ្លាំងក្លា ពីសំណាក់សាធារណ
ជន។ ពួកគេយល់ថា នេះគឺជាការរើសអើងអ្នកដែលបានប្ដូរភេទ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14