CamNews

កាត់ទោស ប្រហារជីវិត ពលការិនី បម្រើការ ជាអ្នកបម្រើ​ ព្រោះជួញដូរ​ គ្រឿងញៀនខុសច្បាប់

ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជនជាតិថៃមួយរូប ត្រូវបានអាជ្ញាធរ សម្រេចកាត់ទោស ប្រហារជីវិតនៅថ្ងៃទី២២ ថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ក្រោយពីតុលាការ កំពូលបាន    រ​កឃើញថា  ជនសង្ស័យរូបនេះ ជួញដូរគ្រឿង ញៀនខុសច្បាប់ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រសារព័ត៌មានបរទេស   channelnewsasia អោយដឹងថា ស្ថិត នៅក្នុងវ័យទើបតែ ៣៣ ឆ្នាំ​ ឈ្មោះ Duangchit Khonthokhonbari ខណៈ   កំពុងបម្រើការងារ នៅក្នុងប្រ  ទេសម៉ាឡេស៊ី ជាពលការិនី អ្នកបម្រើស្រីនោះ ជនសង្ស័យរូបនេះ ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន អមជា មួយនឹងប្រភេទថ្នាំញៀន methamphetamine មានទម្ងន់ដល់ទៅ ២,៨១   គ.ក  នៅឯអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុង កូឡា ឡាំពួរ អំឡុងខែ មីនា កាលពីឆ្នាំទៅ ។ ជនសង្ស័យ ណាមួយ ដែលមានភ្ជាប់មក ជាមួយនឹង ប្រភេទថ្នាំញៀន methamphetamine តិចបំផុត ៥០ ក្រាម ត្រូវ  បាន ចាត់ចូលជាអ្នកជួញដូរ គ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈ ប្រឈមមុខនឹងការផ្តន្ទាទោស ប្រហារជីវិត ។

សេចក្តីរាយការណ៍ បញ្ជាក់ថា មិនអាចទាក់ទងបាននូវការស្រាយបំភ្លឺ ពីមេធាវី  ការ ពារក្តីបាននៅឡើយ ទេ ស្របពេលដែល នាង Duangchit ត្រូវបានគេរំពឹងទុកថា នឹងមានការប្តឹងឧទ្ទរណ៍ ប្រឆាំងទៅនឹងការ កាត់ទោសប្រហារជីវិត ដោយព្យូរ ក នៅក្នុងប្រទេស ម៉ាឡេស៊ី ។

គួររំឮកថា សាលដឺកា មួយនេះ ចេញជាផ្លូវការ រយៈពេលត្រឹមតែមួយថ្ងៃក្រោយ   បន្ទាប់ពីមានករណីស្រ ដៀងគ្នា ចោទប្រកាន់ ស្រ្តីជាម្តាយ កូន ៤ ជនជាតិអូស្ត្រាលីមួយរូប Maria  Elvira  Pinto Exposto ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេស ម៉ាឡេស៊ី ក្រោយពីមន្រ្តីគយ  នៅ   ឯ អាកាសយានដ្ឋាន កាលពីថ្ងៃទី ៧ ធ្នូ​ កន្លងទៅនេះ បានរកឃើញ ប្រភេទថ្នាំញៀន ម៉ាទឹកកក និង crystal   methampheta- mine ដល់ទៅ ១,៥ គ.ក លាក់នៅក្នុងកាបូប ជនរងគ្រោះ ។ ដោយឡែក មេធាវីការពារក្តី ជនជាប់ចោទ រូបនេះ​អះអាងអោយដឹងថា នាងពិតជាមិនបានដឹងនោះទេ ពីព្រោះថា មានជនកំហូច   លួចធ្វើបែបនេះ មកលើនាង កាលនៅក្នុងក្រុង​សៀងហៃ ខណៈកាបូបនោះ មានតែខោអាវតែប៉ុណ្ណោះ ។

ប្រភពបញ្ជាក់ថា លោកស្រី Exposto នឹងមានវត្តមាន នៅមុខតុលាការ នាថ្ងៃទី ២៣ មករា   ខាងមុខនេះ នៅពេលដែល របាយការណ៍គីមី ពីអ្នកជំនាញ លើករណីជនសង្ស័យ បញ្ជូនទៅកាន់ អាជ្ញាធរ ។ គួររំឮក ថាពលរដ្ឋម៉ាឡេស៊ី និង ជនបរទេស ឯទៀត​ រាប់រយនាក់ បានស្លាប់ជាបន្តបន្ទាប់គ្នា នៅក្នុងប្រ  ទេស​ម៉ា ឡេស៊ី ខណៈពួកគេរងការចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន តួយ៉ាង នៅអំឡុងឆ្នាំ ១៩៨៦ជនជាតិ អូស្រ្តាលី ពីររូប បានកាត់ទោស ព្យួរក ពាក់ព័ន្ធនឹងករណីជួយដូរ Heroin ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ Channelnewsasia