CamNews

បញ្ជូនជន សង្ស័យ៥នាក់ ទៅតុលាការ ពាក់ព័ន្ធលួចកោដ្ឋមាស ដាក់សារីរិកធាតុ

កណ្តាល ៖ ជនសង្ស័យ៥នាក់ ដែលជាឆ្មាំ យាម កោដ្ឋដាក់សារីរិកធាតុ និងវត្ថុបុរាណ មានតម្លៃ នៅលើ ភ្នំព្រះរាជទ្រព្យ ហៅភ្នំឧដុង្គ ត្រូវបានកម្លាំង នគរបាលក្រសួង មហាផ្ទៃ និងនគរបាលខេត្តកណ្តាល បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣នេះ ដោយជាប់ពាក់ព័ន្ធ និងករណី លួចកោដ្ឋដាក់សារីរិកធាតុ ដែលបង្ក ឱ្យមានការភ្ញាក់ផ្អើល កាលពីយប់រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ។

ឆ្មាំយាមនៅទីនោះ គឺជាជនសង្ស័យដំបូង ដែលកម្លាំង សមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ ហើយ ក្រោយពីមានវត្ថុតាង និងភស្ដុតាង នោះ ជនសង្ស័យ៥នាក់ ក្នុងចំណោម ជនសង្ស័យ៩នាក់ ត្រូវកំណត់ ជាមុខសញ្ញា លួចកោដ្ឋមាស ដាក់សារីរិកធាតុ ព្រមទាំងវត្ថុមានតម្លៃ នៅក្នុងសក្យ មុនីចេតិយលើភ្នំ ព្រះរាជទ្រព្យនោះ ។

យ៉ាងណាក៏ដោយ មិនទាន់មានប្រភព ព័ត៌មានផ្លូវការ ត្រូវបានបញ្ជាក់ចេញពីរាជរដ្ឋាភិបាល ក្រសួង មហាផ្ទៃ ក៏ដូចជាក្រសួងវប្បធម៌នោះ ឡើយ ចំពោះព័ត៌មានលំអិត នៃករណីចោរលួចកោដ្ឋមាស ដាក់ សារីរិកធាតុ និងវត្ថុមានតម្លៃ ពោល តាំងពីថ្ងៃកើតហេតុមក កម្លាំងនគរបាលបច្ចេកទេស ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្ដកណ្ដាល បានបើក ការស្រាវជ្រាវទាំងថ្ងៃទាំងយប់ ស្ងៀមស្ងាត់ បំផុត រហូតដល់ ឃាត់ខ្លួនឆ្មាំទាំង៥នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែ ម្ដង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល