ព្យុះបានចុះខ្សោយ និងក្លាយជាសម្ពាធទាប ប៉ុន្ដែនៅពេលមកដល់ក្រុងហូជីមិញ ខ្សល់ខ្លាំង
ភ្លៀងធំបានបណ្ដាលអោយផ្ទះជាច្រើនខ្នង ដើមឈើធំៗ និងបង្គោលភ្លើង រួមជាមួយនឹងផ្ទាំង
ប៉ាណូជាច្រើនត្រូវត្រូវដួលរលំ។

ជាលើកដំបូងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កាលពីថ្ងៃទី ១មេសា ប្រជាជននៅក្នុងក្រុង
សៃហ្គន(ហូជីមិញ/ព្រៃនគរ)បានរងផលប៉ះពាល់យ៉ាងខ្លាំងពីព្យុះដែលមានភ្លៀងធ្លាក់ពេញ
មួយថ្ងៃបណ្ដាលដើមឈើធំៗ និងបង្គោលភ្លើង រួមជាមួយនឹងផ្ទាំងប៉ាណូជាច្រើនត្រូវត្រូវ
ដួលរលំ។ ព្យុះភ្លៀងនេះមិនបានបណ្ដាលអោយមានអ្នកស្លាប់ ឬរងរបួសនោះទេ ប៉ុន្ដែវាបាន
បង្កអោយមានការលំបាកដល់ការធ្វើដំណើររបស់ប្រជាជន តំបន់មួយចំនួនត្រូវដាច់ភ្លើង។
លោក Nguyen Minh Giam អនុប្រធានការិយាល័យឧតុនិយមតំបន់ភាគខាងត្បូងបានអោយ
ដឹងថា សម្ពាធទាបបានមកដល់ក្រុងហូជីមិញនៅវេលាប្រមាណជា ម៉ោង ១៥ ទៅ ១៦ ថ្ងៃទី
១មេសា និងមានភ្លៀងធ្លាក់កម្រិត ៥០មម។ បន្ទាប់ពីឆ្លងកាត់ក្រុងហូជីមិញ ខេត្រ Dong Nai
Binh Duong, Binh Phuoc ជាដើម សម្ពាធទាបនេះក៏បានវាយប្រហារមកលើប្រទេសកម្ពុជា៕








ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE