CamNews

ហែរសពទៅ បូជានៅវត្ត ស្រាប់តែដឹងខ្លួន ហែរមកផ្ទះវិញ ផ្អើលពេញភូមិ

បន្ទាយមានជ័យ ៖ ក្រុមគ្រួសារសាច់ញាតិ បានហែរសពទៅវត្ត ដើម្បីបូជា ហើយយកមកផ្ទះវិញ និងបង្កឡើងមកពីលោកអាចារ្យ ដែលបញ្ជាឲ្យយកទៅបូជា កុំអីជនរងគ្រោះ ក្លាយទៅជាផេះបាត់ ទៅហើយ តែសំណាងល្អ ក្រុមគ្រួសារនាំគ្នា សង្ស័យហើយ ក៏សំមើល មុខម្តាយ លើកចុងក្រោយ ទើបដឹងថា ស្ថានភាពជនរងគ្រោះ នៅមានជីវីត ទើបនាំគ្នាសែងសពជន រងគ្រោះ ចេញពីក្តាមឈូសយកមកផ្ទះវិញ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនោះគឺកើតមាន កាលពីរសៀលថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៥ នេះនៅ ចំណុចក្នុង ភូមិ-សង្កាត់ ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមការរៀបរាប់របស់ស្ត្រីជាកូនឈ្មោះហេង វុធ អាយុ៤០ឆ្នាំបានអោយដឹង នៅរសៀលថ្ងៃទី១២ ខែឧសភា នេះថាពេលកើតហេតុ គឺម្តាយគាត់មានឈ្មោះ ភួង ម៉ន អាយុ៦៦ឆ្នាំ ហើយនឹងមានកូន ប្រុសស្រីចំនួន សរុប៦នាក់ មានជម្ងឺឈឺធ្ងន់ រហូតដល់សន្លប់លែង ដឹងខ្លួន ធ្វើអោយសាច់ញាតិអស់សង្ឃឹម ហើយចាត់ ទុកថា ជនរងគ្រោះពិតជាបាន ស្លាប់ទៅហើយនោះ នាងបានបន្តថា មុនពេល កើតហេតុនោះដែរ គឺម្តាយ គាត់ឈឺធ្ងន់ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ ទើបលែងដឹងខ្លួន រហូតធ្វើអោយភូមិនាំ គ្នារកក្តារធ្វើមឈូសត្រៀមលើកសាកសពជនរងគ្រោះដាក់ទៅក្នុង ដើម្បីធ្វើបុណ្យជូនជនរងគ្រោះនៅនិង ផ្ទះតែម្តង ស្ត្រីជាកូនដដែលនោះបានបញ្ជាក់ទៀតថា ម្តាយរបស់គាត់គឺមានភាពចាស់ជរា ពេលឈម្តងៗគឺ គ្មានកូននៅមើលថែទេ ព្រោះកូនគាត់ទាំង៦នាក់នោះបានទៅរកស៊ីក្នុងដីថៃអសហើយ ហើយម្តាយគាត់រង គ្រោះនៅផ្ទះ និងជួយមើលថែទាំចៅៗ ចំនួន៧នាក់ក្នុងបន្ទុកទៀតផង។

កូនចៅស្ត្រីរងគ្រោះទាំងអស់បានបញ្ជាក់ រឿងហួសការស្មានថា បញ្ហាទាំងអស់នេះគឺ លោកអចារ្យបាន កំណត់ថាគាត់បាន ស្លាប់ពិតប្រាកដ ហើយក៏រកវេលាយកទៅគាត់ទៅបូជានៅល្ងាចថ្ងៃ កើតហេតុ ពេលទៅ ដល់បច្ឆា បានហែរ៣ជុំ រួចចាក់ប្រេងកាត លើអូសគ្រោង បូជាទៅហើយ សំណាងល្អ ដែលលោកអាចារ្យ អោយសាច់ញាតិមើមុខ លើកចុងក្រោយ ស្រាប់តែគេឃើញ ស្ត្រីដែលថាស្លាប់នោះ នៅមានដង្ហើម ហើយ សាច់ ឈាមវិញនោះនៅមានកំដៅ ដូចមនុស្សធម្មតា នាំគ្នាលើកគាត់ចេញពីក្តាមឈូស។

មកដល់នេះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ ស្ត្រីរងគ្រោះខាងលើនេះ គឺមានអាការះធម្មតា ដូចមនុស្ស យើង ផងដែរ និងបានទទួលទានអាហារធម្មតា និងនិយាយបាន ស្គាល់កូន ស្គាល់ចៅគ្រប់រូប ហើយកូនគាត់ បាននាំម្តាយ (ស្ត្រីរងគ្រោះ) បានយកទៅសំរាកព្យាបាល ជម្ងឺនៅមន្ទីរពេទ្យ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល