ហុងកុង ៖ កាលពីថ្ងៃច័ន្ទ កន្លងទៅ អាជ្ញាធរទីក្រុងហុងកុង បានគូសបញ្ជាក់អោយដឹងថា ខ្លួន
នឹងបើកការតាមដានស៊ើបអង្កេត បន្ទាប់ពីមានឧបទ្ទេវហេតុបាក់រលំស្ពានអាកាស តំណភ្ជាប់
ទៅនឹងយន្តហោះ Cathay Pacific និងបានធ្វើអោយអ្នកបច្ចេកទេសជាច្រើននាក់រងរបួសនេះ
បើយោងតាមការដកស្រង់សារព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស អាស៊ីវ័ន។

គួរបញ្ជាក់ផងដែរថា ករណីឧបទ្ទេវហេតុខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ
កន្លងទៅ នៅឯអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុង ហុងកុង ស្របពេលដែលយន្តហោះ
Cathay Pacific A330 មួយនេះ នឹងធ្វើដំណើរឆ្ពោះទៅប្រទេសជប៉ុន ។ រំពេចនោះ ស្រាប់តែ
វាបានបាក់រលំ បន្ទាប់ពីតំណភ្ជាប់ស្ពានខាងមុខ បានបុកជាមួយនឹងតំណភ្ជាប់ស្ពានខាង
ក្រោយ ដែលនឹងយកទៅភ្ជាប់នឹងទ្វារយន្តហោះ ផ្នែកខាងមុខ ដើម្បីដាក់អោយអ្នកដំណើរ
ធ្វើការឡើងចុះ។

ដោយឡែក ប្រភពដដែលបន្ថែមថា អ្នកដំណើរទាំង ២៦២ នាក់នៅលើយន្តហោះមួយគ្រឿង
នេះ មិនបានទទួលរងរបួសអ្វីនោះទេ ស្របពេលអ្នកបច្ចេកទេសជាច្រើននាក់បានរងរបួស
ហើយបើនិយាយពីឧបទ្ទេវហេតុលើកនេះវិញ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើប
អង្កេតរបស់ភ្នាក់ងារមានសមត្តកិច្ចនៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន