កាលពីថ្មីៗនេះ Google បានដាក់បង្ហាញវីដេអូស្ដីពីការបង្ហាញអោយឃើញពីប្រព័ន្ធបញ្ជា
រថយន្តអោយបើកបរដោយស្វ័យប្រវត្តិនៅលើ Channel Youtube របស់ខ្លួន។
ក្នុងវីដេអូបានរៀបរាប់អំពីបុរសម្នាក់ដែលខ្វាក់ភ្នែកប្រើប្រាស់រថយន្តពាក់កណ្ដាលអាគុយ
Toyota Prius ដែលមានបំពាក់នូវឧបករណ៍ជាច្រើនដើម្បីសម្រួលដល់ប្រព័ន្ធដំណើរការ
បើកបរដោយស្វ័យប្រវត្តិមានដូចជា Radar Lasers និងម៉ាស៊ីនថត។ Steve Mahan គឺជា
មនុស្សទីមួយដែលបានប្រើប្រាស់រថយន្តដែលគ្មានមនុស្សបើកនេះ គាត់គីជាមនុស្សពិការ
ភ្នែកម្នាក់ដែលបានបាត់បងការមើលឃើញ ៩៥% ទៅហើយ តែយ៉ាងណាក្នុងវីដេអូដែល
មានរយៈពេល ៣ នាទីនេះបានបង្ហាញអោយឃើញថាគាត់មានភាពសប្បាយរីករាយក្នុង
ការទទួលយកនូវរថយន្តដែលគ្មានមនុស្សបើកជាបុគ្គលទី ១ ហើយនេះក៏ជាការបង្ហាញ
ការគោរពដល់មនុស្សពិការផងដែរ។ Steve បានប្រាប់ថា "អ្វីដែលរបស់នេះអាចផ្លាស់ប្ដូរ
ជីវិតរបស់ខ្ញុំគឺ ខ្ញុំអាចទៅណាមកណាបានដោយខ្លួនឯងនិងតាមចិត្តចង់"។ នេះគ្រាន់តែ
ជាការសាកល្បងលើកទី ១ របស់ Google ដែលជាសមិទ្ធផលនៃគំរោងដែលបានប្រកាស
អោយដំណើរការពីឆ្នាំ ២០១០ ដែលគេបានជួលអ្នកមានជំនាញខាង Robot ជាច្រើនមក
ជាក្រុមដើម្បីធ្វើអោយក្ដីសុបិន្តមួយនេះក្លាយជាការពីត ហើយចំពោះប្រព័ន្ធប្រតិបត្តការ
មួយនេះបានសម្រេចចំពោះការរត់លើផ្លូវចំងាយបាន ២០០ ០០០ ម៉ៃល៍ហើយ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ cnet