CamNews

ខ្លោចចិត្ត ៖ សិស្សសាលា ១៦ នាក់ស្លាប់ ក្រោយផ្ទុះហ្គាស រថយន្តដឹកសិស្ស

ប៉ាគីស្ថាន ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរ
ទេស CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ  អោយដឹងថា នៅឯ
ប្រទេសប៉ាគីស្ថានឯណោះវិញ សោកនាដកម្មដ៏រន្ធត់មួយត្រូវបានកើតឡើង បន្ទាប់ពីមាន
ការផ្ទុះកំប៉ុងហ្គាស រថយន្តដឹកសិស្ស (minivan) ដោយបានសម្លាប់សិស្សសាលាដល់ទៅ
១៦ នាក់ និងគ្រូបង្រៀនម្នាក់ផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ​ ក្នុងឧបទ្ទេវហេតុ ដែលជាសោកនាដកម្ម  ដ៏គួរអោយរន្ធត់ មួយនេះ
មិនត្រឹមតែបានបណ្តាលអោយមនុស្ស  ១៧ នាក់ស្លាប់នោះទេ តែក៏បានបណ្តាលអោយ
មនុស្ស    ១០  នាក់ផ្សេងទៀត  បានទទួលរងរបួសធ្ងន់នឹងស្រាលផងដែរ  នេះបើយោង
តាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក លោក Nadeem Ulla ។

យ៉ាងណាមិញ  បើយោងតាមសម្តីមន្រ្តីប៉ូលីសដដែលរូបនេះ  បន្ថែមថា  មូលហេតុដែល
បានបណ្តាលអោយ ផ្ទុះនូវកំប៉ុងហ្គាសមួយនេះ  អាចមកពីការកើនឡើងនៃសីតុណ្ហភាព
ខ្លាំងពេក ពោលគឺ សីតុណ្ហភាពកើនលើសពី ៣៨ អង្សាសេ  ទៅទៀត  ខណៈពេលកើត
មានឡើងនូវឧបទ្ទេវហេតុ ដ៏រន្ធត់មួយនេះ     ហើយពួកយើង   មិនសង្ឃឹមថា  វាគឺជាការ
លលេងណាមួយនោះទេ។

គួររំឭកផងដែរថា     ការបង្កើតបាននូវឧស្ម័នធម្មជាតិ  ត្រូវបានប្រើជាប្រេងឥន្ទនៈជំនួស
អោយប្រេងសាំង   ក៏ព្រោះតែ វាអាចធ្វើអោយម៉ាស៊ីន​ មានថាមពល កាន់តែមានប្រសិទ្ធ
ភាព និងមានតម្លៃថោក៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN