CamNews

Airsoft: ល្បែងសកម្មភាពប្រយុទ្ធពិតកំពុងពេញនិយម នៅរូស្ស៊ី



យុវវ័យរូស្ស៊ីកំពុងតែត្រូវបានទាក់ទាញដោយល្បែងសកម្មភាពមួយ ដែលត្រូវបានគេហៅថា
ការប្រយុទ្ធពិត Airsoft ជាល្បែងមួយត្រូវបានគេធ្វើអោយស្របច្បាប់ និងគោរពទៅតាមការ
កំណត់យ៉ាងតឹងរឹងនៅក្នុងបណ្ដាប្រទេសមួយចំនួននៅអ៊ឺរ៉ុប និងអាមេរិក។

អ្នកចូលរួមលេងល្បែងប្រយុទ្ធ Airsoft

Game airsoft ត្រូវបានគេរៀងចំយ៉ាងសម្បូរបែប ស្ដែងចេញ និងបង្ហាញពីការប្រយុទ្ធជាក់
ស្ដែងជាមួយកងទ័ពនានា ដូចទៅនឹងការប្រយុទ្ធពិតៗ។

ប៉ុន្ដែដើម្បីធានាសុវត្ថិភាព ប្រភេទអាវុធទាំងអស់ដូចជា កាំភ្លើងអាកា កាំភ្លើងយន្ដ កាំភ្លើង
ត្បាល់ គ្រាប់បែកជាដើម ត្រូវបានគេប្រើប្រាស់កម្លាំងហ្គាស អគ្គិសនី និងគ្រាប់ធ្វើអំពីជ័រ
និងទឹកថ្នាំ។

ល្បែង Airsoft នេះត្រូវបានប្រទេសជាច្រើនទទួលស្គាល់ ក្នុងនោះមាន សហរដ្ឋអាមេរិក
អង់គ្លេស អាឡឺម៉ង់ ជប៉ុន ម៉ាឡេ រូស្ស៊ី សឹង្ហបុរី ហុងហ្គារី ហ្វាំងឡង់ ស៊្វិស ឥណ្ដូនេស៊ី និង
ហ្វ៊ីលីពីនជាដើម។ វាគឺជាកីឡាមួយបែបដែលកំពុងត្រូវបាននិយមចូលចិត្តនាបច្ចុប្បន្ន។

ចំពោះការប្រយុទ្ធដែលត្រូវបានគេបង្កើតឡើងក្នុងទ្រង់ទ្រាយធំ ក្រុមដែលចូលរួមអាចជ្រើស
រើសសំលៀកបំពាក់យោធាដែលខ្លួនពេញចិត្ដ(ធម្មតា សំលៀកបំពាក់យោធារបស់អាមេរិក
អង់គ្លេស បារាំង កូរ៉េខាងត្បូង រូស្ស៊ី។ល។ត្រូវបានគេនិយមច្រើន)។

នៅពេលចេញទៅសមរភូមិ ពួកគេត្រូវបានរថក្រោះ យន្ដហោះនាំទៅកាន់តំបន់ហ្វឹកហាត់ និង
ចាប់ផ្ដើមចូលប្រយុទ្ធ។ ជាងនេះទៅទៀត ដើម្បីបន្ថែមភាពអស្ចារ្យ មុននឹងការចូលប្រយុទ្ធ
ក្រុមអ្នកលេងល្បែងនេះ នឹងត្រូវបានប្រោះព្រំទឹកមន្ដដើម្បីទទួលបានសុវត្ថិភាព និងជ័យ
ជំនះ៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD