ប្រិយមិត្តជាអ្នកដែលចូលចិត្តទស្សនា Clip វីដេអូនៅលើ Youtube ជាប្រចាំមែនទេ? ហើយក៏
ចង់ទាញយកនូវវីដេអូដែលខ្លួនស្រលាញ់ចូលចិត្តមកដាក់ក្នុងទូរស័ព្ទរបស់ខ្លួនដើម្បីទុកស្តាប់
រឺទស្សនាពេលក្រោយទៀតនៅពេលដែលគ្មានប្រព័ន្ធអ៊ីនធើណែត។ ប៉ុន្តែបណ្តាវីដេអូនៅលើ
Youtube ជាធម្មតាតែងតែមានទំរង់ជា FLV ទាំងអស់ដើម្បីសំរួលដល់ល្បឿនក្នុងការទស្សនា
របស់អ្នកប្រើប្រាស់។ ដូច្នេះជាមួយនឹងទំរង់ FLV នេះគឺនឹងមិនអាចដំណើរការបាននៅលើ
បណ្តាទូរស័ព្ទទូទៅនោះឡើយ។ អាស្រ័យហេតុដូច្នេះដើម្បីអាចដំណើរការទៅបាននៅលើ
ទូរស័ព្ទរបស់ខ្លួននោះតំរូវអោយប្រិយមិត្តធ្វើការទាញយកនូវវីដេអូដែលមានទំរង់ជា FLV រួច
ត្រូវប្រើកម្មវិធីបំលែងដោយឡែកមួយទៀតដើម្បីបំលែងវីដេអូទាំងនោះអោយមានទំរង់ជា
MP3 រឺក៏ MP4 ទើបអាចដំណើរការបាន។
មានវិធីដែលផ្តល់អត្ថប្រយោជន៍មួយផ្សេងទៀតសំរាប់អ្នកប្រើប្រាស់ នោះគឺការប្រើប្រាស់
កម្មវិធីបំលែងវីដេអូពី Youtube ទៅជា Mp3 រឺ MP4 ដោយផ្ទាល់នៅលើប្រព័ន្ធអ៊ីនធើណែត
ប៉ុន្តែមិនមែនមានន័យថាពេលណាក៏មានស្រាប់នូវកម្មវិធីនេះនោះឡើយ ផ្ទុយទៅវិញពេល
ខ្លះថែមទាំងតំរូវអោយប្រិយមិត្តចំណាយប្រាក់ទៀតផងដែរទើបអាចធ្វើការបំលែងបានគ្រប់
ជ្រុងជ្រោយនូវខ្សែវីដេអូទាំងនោះ។
ជាមួយនឹងកម្មវិធីមានឈ្មោះថា
YouTube Converter For Google Chrome ពិតជាធ្វើ
អោយប្រិយមិត្តអស់កង្វល់ជាក់ជាមិនខាននោះឡើយ។ YouTube Converter For Google
Chrome គឺជាកម្មវិធីផ្តល់អត្ថប្រយោជន៍សំរាប់អ្នកប្រើប្រាស់ Browser Google Chrome ។
កម្មវិធីនេះនឹងមានបន្ថែមនូវប៊ូតុងចំនួន ២ ទៀតសំរាប់អោយអ្នកប្រើប្រាស់ទាញយកក្នុងទំរង់
ជា MP3 រឺក៏ MP4 នៅក្នុង Tab ផ្សាយវីដេអូរបស់ Youtube ។ អ្វីដែលកាន់តែពិសេសជាងនេះ
ទៅទៀតនោះគឺកម្មវិធីនេះជាកម្មវិធីបំលែងនៅលើប្រព័ន្ធអ៊ីនធើណែតដែលផ្តល់ជូនដោយ
ឥតគិតថ្លៃទៀតផង។
ប្រិយមិត្តអាចចូលទៅកាន់
ទីនេះដើម្បីបំពាក់កម្មវិធី YouTube Converter ចូលទៅក្នុងកម្មវិធី
Browser Google Chrome ដែលប្រិយមិត្តកំពុងប្រើប្រាស់។
នៅពេលបំពាក់រួចរាល់ហើយ, គ្រប់ពេលដែលប្រិយមិត្តចូលទៅទស្សនាវីដេអូនៅលើទំព័រ
Youtube នោះប្រិយមិត្តនឹងឃើញប៊ូតុងចំនួនពីរទៀតគឺ MP3 Download និង Video Download
បង្ហាញវត្តមានឡើង។
នៅពេលដែលប្រិយមិត្តចុចលើប៊ូតុងណាមួយក្នុងចំណោមប៊ូតុងទាំងពីរខាងលើនោះ នោះ
ផ្ទាំងទំព័រថ្មីមួយទៀតនឹងបង្ហាញវត្តមានឡើងដែលមានផ្ទុកនូវ link សំរាប់ទាញយកពីវីដេអូ
នោះក្នុងទំរង់ដែលបានជ្រើសរើស។
ជាមួយអត្ថប្រយោជន៍នេះ ប្រិយមិត្តនឹងមិនចាំបាច់ចំណាយពេលវេលាច្រើនដើម្បីគ្រាន់តែ
បាន Clip វីដេអូមួយរឺបទចំរៀងមួយដែលខ្លួនពេញចិត្តនៅលើ Youtube មកដាក់ក្នុងទូរស័ព្ទ
របស់ខ្លួននោះឡើយ។ ផ្ទុយមកវិញគឺគ្រាន់តែដំឡើងកម្មវិធី YouTube Converter ចូលទៅក្នុង
កម្មវិធី Browser Google Chrome ជាការស្រេច៕
ជូនពរប្រិយមិត្តទទួលបានជោគជ័យ !!!
ប្រភព៖ Addictivetips
ដោយ៖ រស្មី