ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ក៏ដោយ
សារតែការវាយប្រហារ ពីសំណាក់ឆ្លាមសដ៏កំណាច និងកម្របំផុត នៅឯឆ្នេរសមុទ្រមួយ
កន្លែង ដែលមានទីតាំងនៅក្នុងប្រទេស ញូវសេឡេន នេះបើតាមការអោយដឹងពីទំព័រសារ
ព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ។

លើសពីនេះទៅទៀត បើយោងតាមសម្តីសាក្សីដែលជានារីវ័យ ១៨ ឆ្នាំ មានឈ្មោះ Stef
McCallum បានអោយដឹងថា អំឡុងពេលកើតហេតុ មនុស្សប្រមាណជាង ២០០ នាក់ មា
នវត្តមាននៅលើឆ្នេរមួយនេះ ស្របពេលដែលខ្ញុំបានឃើញភ្នាក់ងារមានសមត្តកិច្ចស្ទុះ
ទៅជួយបុរសដែលជាជនរងគ្រោះ ពីការវាយប្រហារពីឆ្លាមសមុទ្រ ដោយបាញ់ដល់ទៅ
២០ គ្រាប់ មុននឹងវាអូសគាត់ចូលទៅក្នុងផ្ទៃទឹក។

គួររំឭកផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះមានវ័យ ៤៧ ឆ្នាំ ស្របពេលដែល
អត្តសញ្ញាណមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយនោះទេ ហើយបើនិយាយពីការកើត
មានឡើងនូវឧបទ្ទេវហេតុនេះវិញ ត្រូវបានរកអោយឃើញថា ឆ្លាមសមុទ្រកាចនោះ
បានបើកការវាយប្រហារ ខណៈពេលដែលគាត់កំពុងតែស្ទួចត្រីនៅឯឆ្នេរសមុទ្រ Muri-
wai ក្រុង Auckland ប្រទេសញូវសេឡេន កាលពីពេលកន្លងទៅនេះ៕

<object width="450" height="400" data="http://www.youtube.com/v/9baL1u88D8Q&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9baL1u88D8Q&rel=1" /></object>

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ