CamNews

ការប្រលងបាក់ឌុប លើកទី២ ធ្វើឡើងនៅថ្ងៃទី ១៣តុលា

ភ្នំពេញ៖ បន្ទាប់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតផ្តល់ឱកាស ឲ្យមានការប្រលង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ បាក់ឌុបថ្នាក់ទី១២ លើកទី២សំរាប់ បេក្ខជនមិនជាប់ ក្រសួងអប់រំប្រកាស ពីកាលបរិច្ឆេទប្រលង នឹងត្រូវ ធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ខាងមុខ។

លោក ហង់ ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ ប្រាប់ប្រព័ន្ឋផ្សព្វផ្សាយថា ការ ប្រលងបាក់ឌុប លើកទី២នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្រោយពីមានការប្រជុំពិភាក្សា របស់ ក្រសួងអប់រំ។ ក្នុងនោះក្រសួងបានត្រៀមវគ្គបំប៉ន ដល់បេក្ខជនមិនជាប់តាមមុខវិជ្ជា និងទុកពេលឲ្យ សិស្សា នុសិស្សរំលឹក មេរៀនប្រលងផងដែរ បន្ទាប់ក្រសួងបានរកឃើញ ព័ត៌មានជាបឋមថា សិស្សបាក់ឌុបឆ្នាំនេះ ជាប់ក្នុង រង្វង់ ៣០% ពីសំណាក់លោកគ្រូអ្នកគ្រូ ធ្វើកំណែលើគ្រប់មុខវិជ្ជា។

បើទោះបីជាការប្រលងត្រូវបានគេដឹង ដោយប្រយោលថាសិស្សជាប់ បានរង្វង់ ៣០ % មិនមែន ៥%នោះទេ តែ ចំនួនជាប់៣០% ក៏នៅតែជាចំនួនតិច បើប្រៀបធៀបនឹងឆ្នាំកន្លងជាប់ជាង៨៦ %។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យន័រតុន កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នេះ បានថ្លែងថា តាមព័ត៌មាន ដែលសម្តេចទទួលបាន ពីរដ្ឋមន្រ្តី ក្រសួងអប់រំ ការប្រឡងបាក់ឌុប នៅឆ្នាំនេះ អាចនឹងមានការធ្លាក់ច្រើន ជាងបណ្តាឆ្នាំកន្លងទៅ។

ដូច្នេះចំពោះសិស្ស ដែលប្រឡងធ្លាក់ អាចនឹងមានការរៀបឡើងវិញជា លើកទី២។ សម្តេចបានបញ្ជាក់ថា សម្តេច គាំទ្រចំពោះយន្តការរៀបចំ ឲ្យមានការប្រឡងឡើងវិញនេះ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដែលប្រព្រឹត្តទៅកាល ពីថ្ងៃទី៤-៥ ខែ សីហា កន្លងទៅនេះ មានបេក្ខជនប្រឡង សរុបចំនួន ៩ម៉ឺន ៣ពាន់ ៤៥៦នាក់។

ការប្រឡងបាក់ឌុប ដែលស្ថិតក្រោមកំណែទម្រង់ដ៏ស៊ីជម្រៅ របស់លោក ហង់ ជូនណារ៉ុន មានការតឹងរឹងជាទី បំផុត មិនត្រឹមតែការ ដាក់វិធានការតឹងរឹង ដោយមិនអនុញ្ញាត ឲ្យលួចយកកំណែតាមខ្លួន ឬលួចប្រយ៉ុង និងលួច មើលគ្នា នោះទេ នៅមានការចូលរួមតាមដាន ត្រួតពិនិត្យយ៉ាងតឹងរឹងពី អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នក សង្កេតការណ៍ ជាច្រើននាក់ផ្សេងទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល