CamNews

UN ៖ រកឃើញ ​ប្រអប់ខ្មៅទី ២ ករណីធ្លាក់យន្តហោះ សម្លាប់មនុស្ស ១១៦ នាក់ ខណៈបារាំង ប្រកាសកាន់ទុក្ខ ៣ ថ្ងៃ

ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក្រោយ   ពី ប្រធានាធិបតី ប្រទេស បារាំង Francois Hollande ចេញសេច​ក្តីប្រកាសជាផ្លូវការ ទំព័រសារព័ត៌មាន បានចេញផ្សាយ អត្ថបទសារព័ត៌មានអោយ ដឹងថា ប្រទេសបារាំង បានប្រកាសកាន់ទុក្ខ រយៈពេល   ៣  ថ្ងៃ ដើម្បីជាការរំលឹក និងគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ក្នុងករណីធ្លាក់យន្តហោះ  របស់ក្រុមហ៊ុនអាកាសចរណ៍ អាល់ហ្សេរី Air Algerie មានជើងហោះហើរ 5017 ។

ទន្ទឹមនឹងមានការជួបប្រជុំ    ជាមួយនឹង បណ្តាសាច់ញ្ញាតិ  ជនរងគ្រោះ  លោក  Hollande បានអះអាង អោយដឹងថា ទង់ជាតិ នឹងមានការបង្ហូតត្រឹមតែ ពាក់កណ្តាលដង នៅឯសំណង់អាគារ វិមានរដ្ឋាភិបាល ដោយនៅក្នុងនោះ ប្រទេសនេះ នឹងមានការ  កាន់ទុក្ខរយៈ  ពេល ៣ ថ្ងៃចាប់ពីថ្ងៃ  ច័ន្ទ ដល់ថ្ងៃពុធ ដើម សប្តាហ៍នេះ ។ គួរបញ្ជាក់ថា ជនរងគ្រោះ  ស្លាប់បាត់បង់ជីវិត  ទាំង ១១៦  នាក់  ក្នុង នោះ មានជនជាតិ បារាំង ៥៤ នាក់ ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីមន្រ្តីអង្គការសហប្រជាជាតិគូសបញ្ជាក់កាលពីថ្ងៃសៅរ៍កន្លងទៅ នេះ អោយដឹងថា ប្រអប់ខ្មៅទី ២ ត្រូវបានគេរកឃើញហើយ នៅឯកន្លែងធ្លាក់យន្តហោះ នៅក្នុងប្រទេស ម៉ាលី ។ Radhia Achouri បេក្ខភាព អ្នកនាំពាក្យ មួយរូប និយាយអោយដឹងថា MINUSMA ដែលជាក្រុម ជំនាញរបស់អង្គការ សហប្រជាជាតិ បាននឹងកំពុង បំពេញបេសកម្ម    នៅ ក្នុងប្រទេស ម៉ាលី ក្រោយពី មានការស្នើសុំអោយជួយជាជំនួយ ដល់អាជ្ញាធរ ប្រទេសនេះ ។

គួររំឭកថា កាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍កន្លងទៅនេះ គ្មានជនស៊ីវិល ណាម្នាក់មានឱកាសរស់រានមាន ជីវិតនោះទេ ក្នុងករណីធ្លាក់យន្តហោះ របស់ ក្រុមហ៊ុនអាកាសចរណ៍ ជាតិ អាល់ហ្សេរី Air Algerie ដែល បានធ្វើដំណើរពី ប្រទេស Burkina Faso​  ឆ្ពោះ ទៅ​ប្រទេស  អាល់ ហ្សេរី តែបែរជាបានរកឃើញ ថាធ្លាក់ នៅឯប្រទេស ម៉ាលីឯណោះវិញ ក្រោយពីបាត់ការទាក់ទង   ពីប្រព័ន្ធរ៉ាដា រយៈពេល​ ៥០ នាទីក្រោយ ពី បានចេញដំណើរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន