យ៉ាងហោចណាស់មានមនុស្ស ៧នាក់បានត្រូវសម្លាប់នៅក្នុងការបាញ់រះមួយកាលពីម្សិល
មិញ នៅឯសាលាមហាវិទ្យាល័យសាសនា Okios ក្នុងរដ្ឋ California នៃតំបន់ឆ្នេរខាងលិច
របស់អាមេរិក។
នគរបាលម្នាក់កំពុងយាមនៅក្បែរកន្លែងកើតហេតុ
ទំព័រ San Francisco Chronicle ដកស្រង់សំដីសាក្សីម្នាក់និយាយថា ជនសង្ស័យ(ដែលត្រូវ
បានចាប់ខ្លួន)នោះបានឈរនៅកណ្ដាលថ្នាក់រៀន និងបានប្រើកាំភ្លើងបាញ់ចំកណ្ដាលដើម
ទ្រូងបុរសម្នាក់ នៅមុនពេលបាញ់រះលើមនុស្សផ្សេងទៀត។
ក្រៅពីមនុស្ស ៧នាក់បានស្លាប់ដោយសារការបាញ់ប្រហារក្នុងមហាវិទ្យាល័យសាសនា
Oikos នៃក្រុង Oakland ក្បែរ San Francisco ភាគកណ្ដាលនៃរដ្ឋ California ក៏មានមនុស្ស
៣នាក់ផ្សេងទៀតរងរបួស។
នៅក្នុងពេលអំពើបាញ់ប្រហារកើតឡើង ក្រុមប្រតិកម្មរហ័សបានឡោមព័ទ្ធអាគារសិក្សានោះ
និងបានវាយបំបែកកញ្ចក់ដើម្បីចូលទៅជួយក្រុមនិស្សិតរងគ្រោះ។
ប្រធានក្រុមប្រឹក្សាក្រុង Oakland លោក Larry Reid បាននិយាយប្រាប់ CNN ថា ៖ "មានគ្រួសារ
ចំនួន ៧ ត្រូវទទួលរងការឈឺចាប់ដោយសារសកម្មភាពព្រៃផ្សៃនេះ"។ លោកថ្លែងថា បច្ចុប្បន្ន
គេនៅមិនទាន់ដឹងច្បាស់ពីគម្រោង និង"ក្បាលម៉ាស៊ីន"របស់ជនសង្ស័យនេះនៅឡើយ។
លោក Reid បន្ដថា ៖ "នគរបាលមានសមត្ថកិច្ចកំពុងស្រាវជ្រាវពី"ក្បាលម៉ាស៊ីដឹកនាំ"របស់
ជនសង្ស័យនេះ។ ខ្ញុំជឿងថា អ្នកនៅពីក្រោយខ្នងនៃអំពើបាញ់ប្រហារនេះនឹងត្រូវបានវែកមុខ
និងនាំខ្លួនមកកាត់ទោសតាមច្បាប់"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE