ព័ត៌មានកីឡាករ៖ ព័ត៌មានមួយបានសន្ថិតខ្លួនចូលក្នុងបណ្ដាញសង្គម អនឡាញ ធ្វើឲ្យប្រិយមិត្ដនិយមអានមានអារម្មណ៍ព្រឺព្រួច ប្រែប្រួលកំដៅក្នុងខ្លួន ខណៈដែលបានអានពីពាក្យសម្ដីរបស់ កញ្ញាដ៏ស៊ិចស៊ីថែមទាំងពេញនិយមខ្ពស់ជាមួយរស់ជាតិពិត ជីវិតលើគ្រែ ដែលនាងចូលចិត្ដបំផុតសមាសភាព កីឡាករបាល់ទាត់។

កញ្ញា Eglantine Flore Aguilar តារាស្រីល្បីខ្លាំងជាជនជាតិបារាំង បានធ្វើការបកស្រាយបង្ហាញពីដំណើរជីវិតមិត្ដភាពស្នេហារបស់កញ្ញា ទាំងមុននឹងក្រោយ មិត្ដប្រុសបច្ចុប្បន្នដែលជា កីឡាករល្បីខ្លាំងបំផុត ក្នុងក្រុម Liverpool ឈ្មោះថា Mario Balotelli ប្រាប់ទៅអ្នកការសែតថា កញ្ញាកន្លងមក ធ្លាប់មានសង្សាជាកីឡាករនៅក្រុម Chelsea ឈ្មោះ Ashley Cole ក្រោយមកទៀត ជាកីឡាករនៅក្រុម West Brom ឈ្មោះថា Saido Berahino ហើយខណៈពេលដែលនាង មានអាយុទើបតែ ២១ ឆ្នាំ កញ្ញាតែងតែមានក្ដីស្រម៉ៃថា ចង់រួបគ្រែជាមួយកីឡាករបាល់ទាត់ឲ្យបានច្រើន ។ ប៉ុន្ដែក្ដីស្រម៉ៃ និងបទពិសោធនៃជីវិតលើគ្រែ មិនបានធ្វើឲ្យនាងពេញចិត្ដ ដូចពេលបច្ចុប្បន្ននោះទេ ដោយហេតុ មិត្ដប្រុសរបស់នាងពេលនេះ គឺ ជាកីឡាករខ្សែប្រយុទ្ធ របស់ Liverpool ឈ្មោះថា Mario Balotelli បានធ្វើឲ្យនាងពេញចិត្ដ ពេញថ្លើមជាខ្លាំងស្ទើរតែមិនអាចបកស្រាយបាន ។

ដំណើរមិត្ដភាពរវាងកញ្ញា និង Mario Balotelli បានបកស្រាយប្រាប់អ្នកសារព័ត៌មានថា Mario Balotelli គឺជាបុរសខ្លាំង ប្រកបដោយថាមពល និង យុទ្ធសាស្រ្ដពេញខ្លួន ក្នុងវិស័យលើគ្រែ ។ ប្រសិនបើ លក្ខណៈសម្បត្ដិមួយនេះ កើតមានកីឡាករក្នុងវិស័យបាល់ទាត់វិញ នោះ ក្រុម Liverpool និងមិនចាំបាច់ត្រូវព្រួយបារម្មណ៍នេាះទេ ។ ជាពិសេស ៥ ក្បាច់ផ្សេងៗគ្នាដែលកីឡាករបានប្រើ ធ្វើឲ្យកញ្ញាកាន់តែមានអារម្មណ៍ ស្រណុកសុខស្រួល ខុសពីក្បាច់ដែលអ្នកមុនប្រើ រាប់លានដង ។

គូសបញ្ជាក់ឡើងវិញថា កីឡាករ Mario Balotelli ធ្លាប់ទទួលការល្បីម្ដងរួចទៅហើយ ពីពាក្យអាស្រូវអំពីជិវិតនៅលើគ្រែរបស់កីឡាករ ដែលធ្លាប់លើកឡើងថា មុនពេល ចូលទីលានប្រកួត កីឡាករតែងតែ កំដៅសាច់ដំុ លើគ្រែជាមុនសិន ទើបមានកម្លាំង ប្រកួត ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals