អ្នកបានដឹងអ្វីខ្លះអំពីបាតុភូតធ្លាក់ព្រិល ហើយតើហេតុអ្វីបានជាមានការធ្លាក់ព្រិលខុសប្រក្រតីនៅ
តំបន់មួយចំនួន ដែលពីមុនមក មិនធ្លាប់កើតមាន? សូមស្វែងយល់ទាំងអស់គ្នា ៖

ធ្លាក់ព្រិលនៅតំបន់មជ្ឈឹមបូព៌ា

គេតែងបានដឹងថា ប្រទេសអេហ្ស៊ីប គឺជាប្រទេសដែលមានអាកាសធាតុក្ដៅហែង ដោយសារឥទ្ធិ
ពលរបស់សមុទ្រខ្សាច់ដ៏ធំ។ ប៉ុន្ដែ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍មកនេះ ពិភពលោក មានឱ្យ
កាសល្អ ដោយបានគយគន់ទិដ្ឋភាពព្រិលធ្លាក់ដ៏ក្រាស់ក្រែលជាលើកដំបូងក្នុងរយៈពេល ១១២ឆ្នាំ
មកនេះ ៖ ព្រិលធ្លាក់នៅតំបន់ ពីរ៉ាមីត។

កាលពីថ្ងៃទី១៣កន្លងទៅ ព្យុះព្រិលមួយដ៏ធំ ដែលមានឈ្មោះថា Alexa បានគ្របដណ្ដប់មកលើ
តំបន់មជ្ឈឹមបូព៌ា អូសកាត់ក្រុង Cairo ប្រទេសអេហ្ស៊ីប តំបន់ស័ក្ដិសិទ្ធិ Jerusalem និងតំបន់មួយ
ចំនួន របស់ប្រទេសស៊ីរី។ អាកាសធាតុនៅក្នុងតំបន់ទាំងនោះ ជួនកាលចុះដល់ ០អង្សា ហើយ
ព្រិលបានធ្លាក់យ៉ាងក្រាស់ មិនធ្លាប់មាន បណ្ដាលឱ្យមានការកកស្ទះចរាចរស្ទើរគ្រប់កន្លែង។

ជាយូរមកហើយ ប្រជាជន នៅ Jerusalem ទើបមានឱកាសសប្បាយជាមួយព្រិល

ប៉ុន្ដែ ព្រិលក៏បានបង្កឱ្យគ្រោះថ្នាក់ និងការលំបាកខ្លាំង ដូចជាគ្រោះថ្នាក់ចរាចរ ដាច់ភ្លើង។

តំបន់ Sa Pa នៃប្រទេសវៀតណាម

ប៉ុន្មានឆ្នាំមកនេះ ទិដ្ឋភាពព្រិលធ្លាក់នៅតំបន់ Sa Pa ប្រទេសវៀតណាម មិនជារឿងចម្លែកណាស់
ណានោះទេ ប៉ុន្ដែឆ្នាំនេះ បាតុភូតធ្លាក់ព្រិលដ៏ក្រាស់ គ្របដណ្ដប់ទូទាំងតំបន់ Sa Pa គឺជារឿងដែល
គួរឱ្យភ្ញាក់ផ្អើល នៅវៀតណាម។

សម្មតិកម្មវិទ្យាសាស្ដ្រ ស្ដីអំពីបាតុភូតធម្មជាតិចម្លែកនេះ

អ្នកជំនាញការមួយចំនួនយល់ថា បាតុភូតនេះ អាចបណ្ដាលមកពីការផ្លាស់ប្ដូរអាកាសធាតុ។ ព្រិល
នឹងធ្លាក់នៅពេលតែ មានការរួមផ្សំរវាងអាកាសធាតុត្រជាក់នៅអាកាសផ្នែកខាងក្រោម និងស្រទាប់
ព្រិលនៅផ្នែកខាងលើ។

កត្តាដែលនាំឱ្យកើតជាព្រិល

រូបភាពទំហំនៃគ្រាប់ព្រិល ដែលអាស្រ័យលើអាកាសអាតុ

ប៉ុន្ដែ នៅតំបន់មជ្ឈឹមបូព៌ា មូលហេតុចម្បងគឺដែលនាំឱ្យមានព្រិលធ្លាក់ជាង ១០០ឆ្នាំម្ដងនេះ គឺ
បណ្ដាលមកពី ព្យុះ Alexa ។ ចំណែកនៅតំបន់ខ្លះ ក្នុងពេលថ្មីៗ ដូចជា Sa Pa របស់វៀតណាម
ក្បែរព្រំដែនចិន មានអាកាសធាតុដែលនាំឱ្យធ្លាក់ព្រិលដូចធម្មតា គឺមានកត្តាពីរខាងលើ បណ្ដាល
ឱ្យព្រិលធ្លាក់។

តំបន់មានឥទ្ធិពលរបស់ព្យុះព្រិល Alexa នៅមជ្ឈឹមបូព៌ា

តាមក្រុមអ្នកជំនាញការ បាតុភូតមិនធ្លាក់មានក្នុងតំបន់ខ្លះនេះ គឺមិនមានលក្ខណៈជាវដ្ដនោះទេ។ វាជាលទ្ធផលនៃការផ្លាស់ប្ដូរអាកាសធាតុនៅលើផែនដី តែប៉ុណ្ណោះ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

វិធីបង្ការគ្រោះថ្នាក់ ពេលឆ្លងផ្ទៃទឹក ដោយសាឡាង

វិធីសង្គ្រោះបន្ទាន់ ដល់អ្នកកំពុង គាំងបេះដូង

ឋានសួគ៌ និងនរក ពិតជាមាន នៅលើលោក?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH