ភ្នំពេញ : កាលពីព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥អាជ្ញាធរខណ្ឌ ដូនពេញ ដែលដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បាន វាយកម្ទេចទូហ្គេម ប្រភេទល្បែងស៊ីសង ជា លើកទី២ សរុបចំនួន៨៩ទូ ក្នុងនោះ មានហ្គេមប្រភេទ បាញ់ត្រីចំនួន១៤ទូ ដើម្បី លុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មាន សុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យ បានល្អផងដែរ ។

លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ទូហេ្គមទាំង៨៩ទូនេះ ត្រូវបានរឹបអូស ពីកន្លែងធើ្វអាជីវកម្ម ខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងខណ្ឌដូនពេញ ខណៈដែលពួកគេបើកលេង ទាំងយប់ទាំង ថ្ងៃដោយពុំមាន សុំការអនុញ្ញាតពីអាជ្ញា ធរដែនដីនោះឡើយ ។

ទូហេ្គមទាំងនេះគឺ ជាប្រភេទហេ្គមល្បែងស៊ីសង ដែលធើ្វឱ្យ សិស្សានុសិស្ស ឬយុវវ័យមួយចំនួន លះបង់ការសិក្សាចូល ទៅលេងហេ្គម បំផ្លាញលុយឬទ្រព្យសម្បត្ដិរបស់ឪពុក ម្ដាយនិងអាណាព្យាបាល ។ លើសពីនេះ ទៀតវាបានធើ្វឱ្យមាន ផលប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សន្ដិសុខសង្គម តាមរយៈ លេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុ សិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដ អំពើអនាចារដូចជា លួច ឆក់ ប្លន់ បង្ក អសន្ដិសុខសង្គមជាដើម ។

ដូច្នេះអាជ្ញាធរខណ្ឌ ដូនពេញត្រូវតែមានវិធានការទប់ស្កាត់ ការបើកហេ្គមល្បែងសីុសងឱ្យបាន ហើយ ក្នុងនោះយើង បានចាត់កម្លាំងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ក្នុងខណ្ឌដើម្បីបង្ក្រាបនិងរឹប អូសយកទូហេ្គមទាំងនោះ បានជាបន្ដបន្ទាប់ ដើម្បីយកមកវាយ កមេ្ទចចោល ប្រយោជន៍កុំឱ្យពួកឈ្មួញឆ្លៀតឱកាស បើកល្បែងហេ្គមសីុសងទាំងនេះទៀត ។

លោកអភិបាកខណ្ឌដូនពេញបានបន្តទៀតថា ទូហេ្គមដែលគេចាត់ទុកជា ល្បែងស៊ីសងមានចំនួន ៨៩ទូ និងទូហេ្គម ប្រភេទបាញ់ត្រីចំនួន១៤ទូ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ វាយកំទេច ចោលទាំងស្រុង បន្ទាប់ពីទូហេ្គមទាំងនេះ ត្រូវបានអាជ្ញាធរបង្ក្រាប និងរឹបអូសបាន ពីកន្លែងបើកធើ្វអាជីវកម្មខុសច្បាប់នៅ តាមបណ្ដាសង្កាត់នានា ក្នុងខណ្ឌដូនពេញ ហើយនេះក៏ជាការប្តេជ្ញា របស់លោកអភិបាលខណ្ឌដូនពេញ នាពេលកន្លង មកដែលបានលើកឡើងថា នៅចុងឆ្នាំ២០១៥ មិនមានហ្គេមប្រភេទល្បែងស៊ីសង ក្នុងខណ្ឌដូនពេញទៀតទេ ។

គួរបញ្ជាក់ផងដែរថា អជ្ញាធរខណ្ឌដូនពេញកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភះឆ្នាំ២០១៥ បានវាយកម្ទេចទូហ្គេម ប្រភេទល្បែង ស៊ីសង ចំនួន៥៥ទូ ក្នុងនោះហ្គេមបាញ់ត្រីចំនួន៦ទូផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល