ភ្នំពេញ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ខណ្ឌ ពោធិ៍សែនជ័យ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន ប៉ុស្តិ៍កាកាប បានប្រើពេល តែប៉ុន្មានម៉ោងប៉ុណ្ណោះ តាមចាប់ជនសង្ស័យ ដែលសម្លាប់ ស្រ្តីម្នាក់ នៅក្នុងផ្ទះ «អប្សរាមាស» ស្ថិតនៅ ភូមិប៉ប៉្រកខាងត្បូង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ នោះគឺជាក្មួយថ្លៃ របស់ស្រ្តីរងគ្រោះតែម្តង (ក្មួយបង្កើត របស់ប្តី)។

ប្រតិបត្តិការតាមចាប់ ជនដៃដល់ ក្រោមការ បញ្ជាផ្ទាល់ ពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង នគរបាល លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានដោយជោគជ័យ ខាងលើនេះ បានកើតឡើង នាល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ នេះ ក្រោយពីជនសង្ស័យ បានរត់គេចខ្លួន ក្រោយធ្វើ សកម្មភាព កាលពីព្រឹកថ្ងៃដដែល ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានថ្លែងឲ្យដឹងថា ក្រោយមានករណីកើតឡើងភ្លាម ស្នងការ នគរបាល រាជធានីភ្នំពេញ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាឲ្យ ធ្វើការស៊ើបអង្កេតតាមជំនាញ របស់ខ្លួន ដើម្បីតាមចាប់ ជនដៃដល់ មកផ្តន្ទាទោស តាមផ្លូវច្បាប់ ។

មន្រ្តីនគរបាល ដដែល បាន បញ្ជាក់ទៀត ក្រោយទទួលបទបញ្ជាពី ថ្នាក់លើរួចមក អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានដឹកនាំកម្លាំង នគរបាល ជំនាញ និងកម្លាំង នគរបាលមូលដ្ឋាន បើកការស្រាវជ្រាវជាបន្ទាន់ រហូត តាមចាប់ ជនសង្ស័យរូបនេះ នៅល្ងាចថ្ងៃដដែល ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួនខាងលើនេះមាន ឈ្មោះ សុខ សុផា អាយុ៣១ មុខរបរជា អ្នករត់ម៉ូតូឌុប ហើយជនសង្ស័យរូបនេះ ត្រូវជាក្មួយថ្លៃ របស់ជនរងគ្រោះតែម្តង ។ បើតាមការបញ្ជាក់របស់មន្រ្តី នគរបាល ជនសង្ស័យគឺជាក្មួយប្រុសបង្កើត របស់ប្តីស្រ្តីរងគ្រោះ ហើយបច្ចុប្បន្ន មកស្នាក់នៅជាមួយពូ និងស្រ្តីរងគ្រោះនភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ លុះពេលមករស់នៅ ជាមួយពូ និងស្រ្តីរងគ្រោះ ស្រាប់តែជនសង្ស័យ បានលួចទំនាក់ទំនង ស្នេហាលួចលាក់ ជាមួយមីងថ្លៃ រហូតនាំគ្នាឡើងផ្ទះសំណាក់ តែម្តង។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់ បានបញ្ជាក់ថា តើការសម្លាប់មីងថ្លៃខ្លួនឯង ខាងលើនេះ ដោយសាររឿង អ្វីនោះឡើយ? តែអាចឈ្លោះគ្នា រហូតផ្ទុះកំហឹង រឹតក សម្លាប់តែម្តង ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងបញ្ជូនខ្លួន ទៅកាន់តុលាការ ចាត់ការ តាមផ្លូវច្បាប់។ សូមបញ្ជាក់ថា សពស្រ្តីរងគ្រោះ យ៉ាំង សុភី ហៅ ស្រីម៉ៅ អាយុ៣២ ត្រូវបានបុគ្គិល ផ្ទះសំណាក់ «អប្សរាមាស» ក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ប្រទះឃើញដេកស្លាប់ នៅលើគ្រែ ដោយមានស្នាម ចងកជាប់នឹងក្បាលគ្រែ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល