ក្រុមហ៊ុន Nokia ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិថ្មី លោក Stephen Elop មានការ
វិវឌ្ឍន៍ បោះជំហានទៅមុខគួរឲ្យចាប់អារម្មណ៍។ គិតចាប់តាំងពីដើមឆ្នាំ២០១២ មកទល់
នឹងដំណាច់ខែមីនាកន្លងទៅថ្មីៗនេះ ក្រៅពីការប្រកាសចេញលក់ម៉ូដែលថ្មីៗជាបន្តបន្ទាប់
Nokia ថែមទាំងបានទទួលពានរង្វាន់ជាច្រើនរហូតដល់ទៅ ១៦ រង្វាន់។
ពានរង្វាន់ថ្មីជាងគេបង្អស់គឺពានរង្វាន់ �រចនាឧបល័រ Nokia Speaker 360 ប្រចាំឆ្នាំ ២០១២�
ដែល ផ្តល់ជូនដោយក្រុមហ៊ុនឌីហ្សាញអន្តរជាតិដ៏ល្បីឈ្មោះមួយគឺ រ៉េដដត់ (reddot)។
នៅឯព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក ដែលបានប្រារព្ធធ្វើនៅទីក្រុងបាសឺឡូណានៃ ប្រទេសអេស្ប៉ាញកាលពីថ្ងៃ ២៧ កុម្ភៈ-១មីនា ២០១២, Nokia បានទទួលពានរង្វាន់លំដាប់
ពិភពលោកប្រចាំឆ្នាំ ២០១២ ចំនួន ២ គឺ ៖ពានរង្វាន់ �ឧបករណ៍ទំនាក់ទំនងចល័តចេញថ្មី
ល្អផ្តាច់គេ� សំរាប់ផលិតផល Nokia 808 PureView និងពានរង្វាន់ �ទូរស័ព្ទដៃសាមញ្ញល្អ
ផ្តាច់គេ�សំរាប់ផលិតផល Nokia C3-00 ។
នៅក្នុងព្រឹត្តិការណ៍ដដែល ក្រៅពីពានរង្វាន់លំដាប់ពិភពលោក, NokiaLumia 610 ក៏បានទទួលពានរង្វាន់៣ ដាច់ដោយឡែកផ្សេងទៀតទីភ្នាក់ងារសារព័ត៌មានបច្ចេកវិទ្យាល្បីៗដូច
ខាងក្រោម ៖ពានរង្វាន់ �ទូរស័ព្ទ Windows Phone ល្អផ្តាច់គេ �ដែលផ្តល់ជូនដោយទស្សនា
វដ្តីកុំព្យូទ័រដ៏ល្បីឈ្មោះប្រចាំនៅចក្រភពអង់គ្លេសគឺទស្សនាវដ្តីComputerActive, ពានរង្វាន់
�ស្មាតហ្វូនតំលៃល្អផ្តាច់គេ� ផ្តល់ជូនដោយទស្សនាវដ្តី Laptop និងពានរង្វាន់ �ផលិតផល
ល្អផ្តាច់គេប្រចាំនៅព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ២០១២� ផ្តល់ជូនដោយ
ទីភ្នាក់ងារសារព័ត័មានបច្ចេកវិទ្យាអនឡាញTom�s Tardware។
រីឯនៅក្នុងព្រឹត្តិការណ៍ពិពណ៌គ្រឿងអេឡិចត្រូចនិក (Consumer Electronic Show ឬ CES)
ដែលបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Las Vegas នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមរិក
កាលពីខែមករាកន្លងទៅនេះ Nokia Lumia 900 ទទួលបានពានរង្វាន់ផលិតផលទូរស័ព្ទ
ចល័តល្អផ្តាច់គេប្រចាំព្រឹត្តិការណ៍ CES 2012 សរុបទាំងអស់ ១០ បន្ថែមទៀតពីទីភ្នាក់ងារ
សារព័ត៌មានអន្តរជាតិ ដែលមានរាយឈ្មោះដូចតទៅ ៖ CNET, Computer Shopper,
PC Mag, Techno Buffalo, Wired Gadget Lab, Popular Mechanics, Popular Science,
ZD Net, Laptop Magazine, Gottabe Mobile។