បុរសគ្រប់រូបមិនថា ចាស់ ឬ ក្មេង រស់នៅក្នុងតំបន់ណា ប្រទេសណាទេ តែងតែមានចំណង់ចំណូល ចិត្តលើបញ្ហារួមភេទ មិនខុសគ្នាប៉ុន្មាននោះឡើយ ។ មុខមាត់ស្អាត មិនមែនជាចំណុចចាំបាច់ ចំពោះចំណង់ភេទ របស់បុរសទេ គឺវាត្រូវរួមផ្សំ និងចំណុចផ្សេងៗទៀត ។ តាមការសន្និដ្ឋាន របស់អ្នកជំនាញ ក្នុងការស្រាវជ្រាវ បានបង្ហាញ អំពីចំណុចមួយចំនួន ដែលធ្វើឲ្យបុរសស្រឡាញ់ និងមានអារម្មណ៍រួមរ័ក ចំពោះស្ត្រី ដូចជា ៖

១,ម៉ូដសក់

លោក Philippe Brenot អ្នកនិពន្ធ “Sex et l’amour ឬ Sex and love បាននិយាយថា បុរសភាគច្រើនចូលចិត្ត ម៉ូដសក់សិចស៊ី គ្រាន់តែឃើញសក់ នឹកស្រម៉ៃដល់ឆាកប្រយុទ្ធ ជាមួយស្រីម្នាក់នោះ បាត់ទៅហើយ ។ ប៉ុន្តែចំពោះ បុរសខ្លះ គេចូលចិត្តម៉ូដសក់ខ្លី ព្រោះមើលទៅដូចជា មនុស្សជំទង់ ។

២,ដងខ្លួនរាងអែនឬង

អ្នកស្រី Marc Adrian បាននិយាយថា ស្ត្រីមិនចាំបាច់ ទៅហាត់ប្រាណ ឬបញ្ចុះទម្ងន់ ឲ្យរាងស្អាតខ្លាំងនោះទេ ការរក្សាដងខ្លួនឲ្យរាងអែនឬ ងរ ក៏ធ្វើឲ្យបុរសគ្រឺតខ្នាញ់ដែរ ហើយជាពិសេសស្ត្រី ដែលមានខ្នងអែនង ដូចដងធ្នូ។

៣,បបូរមាត់

បបូរមាត់ ត្រូវតែសិចស៊ី និងមានភាពទាក់ទាញ។ បុរសជាច្រើន ចូលចិត្តស្រី ដែលមានបបូរមាត់ ក្រាសបន្តិច ហើយមូលក្រពង់ ព្រោះគេគិតថា វាបង្កើនដល់អារម្មណ៍សិច របស់ពួកគេ ។

៤,ក្លៀកស្អាត

បុរស ១០០% យកចិត្តទុកដាក់លើ សម្រស់ក្លៀក ។ ក្លៀកត្រូវតែស្អាត ដោយគ្មានរោម ឬមានស្នាមខ្មៅ ឬក្លិនមិនល្អឡើយ ។

៥,ដើមទ្រូង

លោក Philippe Brenot បាននិយាយថា បុរសមិនចូលចិត្តស្ត្រី មានដើមទ្រូងធំទេ ព្រោះវាជាសញ្ញា ប្រាប់ឲ្យដឹងថា នាងធ្លាប់មានកូន និងអាចមានប្ដី។ ពួកគេចូលចិត្តស្រី ដែលមានទ្រូងតូចល្មម តែហើបពើងខ្ពស់ មិនយា មិនធ្លាក់ ។

៦,ការរៀបចំខ្លួន

បុរសចូលចិត្តលួចមើល ចំណុចពិសេសរបស់ស្ត្រី ប៉ុន្តែមិនចូលចិត្តមើល ស្រីស្រាត ឬបង្ហាញរូប អាសអាភាសទេ ។ យ៉ាងណាមិញ ការតែងខ្លួន ក៏ដូចគ្នាដែរ គឺត្រូវចេះបញ្ចេញ ភាពសិចស៊ីរបស់ខ្លួន តាមបែបលាក់លៀម ។ ការបញ្ចេញខោទ្រនាប់ស្តើង មើលឃើញសាច់គល់ ទ្រគៀកពេលស្លៀក ខោខូវប៊យ តែងតែធ្វើឲ្យបុរស សម្លឹងមិនដាក់ភ្នែក ។

៧,ជើង

ក្រៅពីជើងស្រឡូន បុរសចូលចិត្តស្ត្រី ដែលមានឆ្អឹងត្រកៀកបើក និងមានសាច់ដុំគូថក្រពង់ស៊ីគ្នា ទៅនឹងប្រវែងដងខ្លួន ការពាក់ស្បែកជើងកែងខ្ពស់ ហើយបើប្រើខ្សែក្រវ៉ាត់ ត្រូវជ្រើសរើសយករាងតូច ដើម្បីងាយស្រួល ក្នុងការបង្ហាញសាច់ម្តុំក្រោមបរិវេណផ្ចិត នៅលើក្បាលខ្សែក្រវ៉ាត់នោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល