សម្រាប់ភោជនីយដ្ឋានប្រណិតទាំងនេះ មេចុងភៅតែងធ្វើម្ហូបចម្លែកៗ និងមានតម្លៃថ្លៃ ដូចជាសាច់គោស្រួយជាមួយសម្បកក្រូចឃ្វិច ឬស្រាក្រហមនាំចូលមកពីកោះ Iberia
ជាដើម ប៉ុន្ដែតម្លៃនៃម្ហូបអាហាបែបនេះ មានតែភ្ញៀវ VIP ប៉ុណ្ណោះទើបមានលទ្ធភាពនឹង
ទទួលយកបាន។
១/Aragawa, Tokyo ជប៉ុន

នៅក្នុងសង្កាត់ Shinbashi ភោជនីយដ្ឋាន Aragawa គឺជាអាហារដ្ឋានល្បីឈ្មោះមួយដែលអ្នក
រស់នៅក្នុងក្រុងតូក្យូទាំងអស់ស្គាល់។ អាហារពិសេសរបស់ភោជនីយដ្ឋាននេះគឺសាច់គោ
ប៊ីស្តឹកជាមួយគ្រាប់ម្រេចខ្មៅ ហូបជាមួយ mustard។ តម្លៃមួយឈុតរបស់វាគឺ ៣៦៨ដុល្លារ
អាមេរិក។
២/ Alain Ducasse au Plaza Ath�n�e, Paris

ភោជនីយដ្ឋានមួយនេះស្ថិតនៅក្នុងបរវេណនៃសណ្ឋាគារ Grand នៅប៉ារីសដែលកំពុងបើក
លក់ប្រចាំថ្ងៃ ប៉ុន្ដែវាត្រូវបានបិទទ្វារក្នុងរដូវក្ដៅ និងពេលបុណ្យណូអែលជិតមកដល់។
ដើម្បីបានទទួលទានអាហារពិសេសរបស់ភោជនីយដ្ឋាននេះ អ្នកនឹងត្រូវចំណាយប្រាក់
២៣១ដុល្លារសម្រាប់អាហារមួយឈុត។
៣/ Gordon Ramsay, London ប្រទេសអង់គ្លេស

នៅទីនេះមានតុត្រឹមតែ ១៣ប៉ុណ្ណោះ ប៉ុន្ដែថ្ងៃណាក៏មានភ្ញៀវពេញៗទាំងអស់។ Gordon
Ramsey មានមុខម្ហូបពិសេស ដូចជាអាហារធ្វើពីសត្វព្រាប ថ្លើមក្ងានបារាំង និងសាច់ចៀម
Cornish។ អាហារពិសេសមួយឈុតមានតម្លៃ ១៨៣ ដុល្លារ។
៤/ Acquarello, Munich អាឡឺម៉ង់

បែបផែនសំខាន់របស់ភោជនីយដ្ឋាននេះគឺ អ៊ីតាលី(Mediterranean) ហើយអាហារពិសេស
បំផុតនៅទីនេះរួមមានសត្វព្រាប និងមីបំពង់។ ក្រៅពីនេះ អាការ៉េឡូ ក៏មានតារាអាហារ
ដោយឡែកសម្រាប់អ្នកតំអាហារ ឬបញ្ចុះទម្ងន់ ដែលធ្វើពីសាច់ត្រី និងបក្សី។ តម្លៃជាមធ្យម
ក្នុងមួយឈុតគឺ ១២៥ដុល្លារ។
៥/ Alberto Ciarla, Rome - Italia

នេះគឺជាភោជនីយដ្ឋានពិសេសមួយសម្រាប់អ្នកចូលចិត្តអាហារធ្វើពីត្រី។ អាហារនៅក្នុង
ភោជនីយដ្ឋាននេះរួមមាន ម្ហូបធ្វើពីត្រីធុនណា ត្រីស្វូហ្វិស ឬមីបំពង់ជាមួយគ្រំអាំង។
អាហារមួយឈុតមានតម្លៃ ១១៣ដុល្លារអាមេរិក។
៦/ Sushi Kaji, Toronto � Canada

នៅ Sushi Kaji ភ្ញៀវនឹងបានទទួលទានអាហារពិសេសដែលធ្វើដោយដៃលោក Mitshuhiro
ដែលជាអគ្គនាយកភោជនីយដ្ឋាននេះ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃនៅទីនេះក៏មានកម្រិត
ខុសៗគ្នា យោងទៅតាមប្រភេទនៃមុខម្ហូប រួមមានឈុតតម្លៃ ៨០ដុល្លារ ១០០ដុល្លារ និង
១២០ដុល្លារសម្រាប់មនុស្សម្នាក់។
៧/ Queue De Cheval Steak House, Montreal � Canada

ម្ហូបពិសេសរបស់ភោជនីយដ្ឋាននេះគឺប្រភេទប៊ីស្ដឹកធ្វើពីសាច់សត្វគោដែលត្រូវបានគេ
ចិញ្ចឹមដោយពោត ១០០%។ ក្រោយពីការច្នៃដំបូង សាច់គោនេះនឹងត្រូវបានឆ្អើរអោយស្ងួត
ក្នុងរយៈពេល ៣៥ថ្ងៃ។ ជាមធ្យម តម្លៃក្នុងមួយឈុតគឺ ៨៥ដុល្លារ។
៨/ El Amparo, Madrid ប្រទេសអេស្ប៉ាញ

នៅមុនពេលក្លាយជាភោជនីយដ្ឋានប្រណិតបែបនេះ El Amparo ធ្លាប់ត្រូវបានប្រើដូចជា
ឃ្លាំងផ្ទុកទំនិញមួយ។ បច្ចុប្បន្ន El Amparo បានក្លាយជាភោជនីយដ្ឋានមួយដែលត្រូវ
បានគេចូលចិត្តបំផុតនៅក្រុង Madrid បើទោះមុខម្ហូបនៅទីនេះមានតម្លៃខ្ពស់ក៏ដោយ។
៩/ Whampoa Club សៀងហៃ ប្រទេសចិន

ក្រៅពីទិដ្ឋភាពស្រស់ស្អាតនេះ ភ្ញៀវក៏អាចទទួលអាហារពិសេសៗដូចជា សាច់គោស្រួយ
ហូបជាមួយសម្បកក្រូចឃ្វិចហាលស្ងួត សាច់មាន់ចំហុយស្រាជាមួយទឹកជ្រលក់ហឹរជា
ដើម។ តម្លៃអាហារមួយឈុតគឺចាប់ពី ៦៣ដុល្លារឡើងទៅ។
Boeucc, Milan ប្រទេសអ៊ីតាលី

ភោជនីយដ្ឋាននេះមានបន្ទប់ទទួលទានអាហារធំទូលាយ និងមានភាពប្រណិត ថ្លៃថ្នូរ
ជាទីបំផុត។ ភ្ញៀវអ្នកមានភាគច្រើនតែងចូលចិត្តហូបមុខម្ហូបមួយដែលធ្វើពីសាច់កូន
គោ ជាមួយដំឡូងបារាំងកិនម៉ត់ រួមនឹងបាយអ៊ីតាលីលាយនឹងរមៀតបារាំង។ នៅទៅនេះ
តម្លៃទាបបំផុតសម្រាប់អាហារមួយឈុតគឺ ៦២ដុល្លារអាមេរិក៕
ដោយ ៖ សូរីយ៉ា
ប្រភព VE