-ជនសង្ស័យជាអ្នក បើករថយន្ដឱ្យឧត្ដម ស្វាយ សុធី

ស្ទឹងត្រែង ៖ ក្រោយពីបញ្ចប់ ការស៊ើប សង្កេតនិងស្រាវជ្រាវ អស់រយៈពេលមួយថ្ងៃ រួចមក ទីបំផុតកម្លាំង អាវុធហត្ថ ខេត្ដស្ទឹងត្រែង សហការជាមួយ អាវុធហត្ថខេត្ដរតនគិរី បានឈានទៅ ដល់ការ ឃាត់ខ្លួនជនសង្ស័យ ដែលបាញ់ប្រហារ អតីតប្រពន្ធរបស់ខ្លួន ស្លាប់ ក្នុងអង្រឹងលើតូប លក់ខោអាវ នៅផ្សារស្ទឹង ត្រែង កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៥ក្រោយពីជននេះ បានគេចខ្លួនរត់ទៅ ដល់ខេត្ដរតនគិរី ។

តាមមន្ដ្រីអាវុធហត្ថខេត្ដស្ទឹងត្រែងជន សង្ស័យ ដែលបាញ់ប្រហារអតីតប្រពន្ធរបស់ ខ្លួន៣គ្រាប់ ព្រោះខឹងសុំជានា មិនបានក្រោយ ពីបែកគ្នារយៈពេលមួយឆ្នាំមកនោះ គឺជាអ្នក បើករថយន្ដឱ្យ ឧត្ដម សេនីយ៍យោធា ផ្កាយ១ ម្នាក់ ឈ្មោះស្វាយ សុធី ហើយកាំភ្លើងដែល ជននេះប្រើ ក៏ជាកម្មសិទ្ធិ របស់លោកឧត្ដម សេនីយ៍ស្វាយ សុធី ផងដែរ ។

មេបញ្ជាការអាវុធហត្ថខេត្ដស្ទឹងត្រែង លោកឧត្ដមសេនីយ៍ អៀង វ៉ាន់ឌី បានបញ្ជាក់ ថា ក្រោយពី បើកការស្រាវជ្រាវ យ៉ាងយកចិត្ដ ទុកដាក់ តាមការបញ្ជាផ្ទាល់ពីសំណាក់មេ បញ្ជាការអាវុធ ហត្ថលើផ្ទៃប្រទេស នាយឧត្ដម សេនីយ៍សៅ សុខា រួចមក កម្លាំងជំនាញរបស់ លោក ដែលបាន សហការជាមួយអាវុធហត្ថ ខេត្ដរតនគិរីនោះ បានឈានទៅ ដល់ការឃាត់ ខ្លួនជនសង្ស័យឈ្មោះតូ មីសែល អាយុ២៧ឆ្នាំ ក្រោយពីរត់គេចខ្លួនបានរយៈពេលមួយថ្ងៃ ទៅដល់ ទឹកដីខេត្ដរតនគិរី ។

តាមមន្ដ្រីអាវុធហត្ថខេត្ដស្ទឹងត្រែង បាន បញ្ជាក់ថា ជនសង្ស័យរូបនេះរស់នៅផ្សារ បឹងកុក ខេត្ដកំពង់ចាម ក្រោយពី លែងលះជា មួយប្រពន្ធ អស់រយៈពេលជាងមួយឆ្នាំរួច មក ក៏នឹកស្ដាយស្រណោះក៏វិល មករកសុំជា នាជាមួយប្រពន្ធវិញ ប៉ុន្ដែស្ដ្រីជាប្រពន្ធនោះ មិនព្រម ហើយថែមទាំងឌឺបង្ហាញប្រុសស្នេហ៍ ថ្មី ធ្វើឱ្យពួកគេផ្ទុះកំហឹងកាន់តែខ្លាំងរហូតដាច់ ចិត្ដបាញ់សម្លាប់ចោលតែម្ដង ។

ប្រភពព័ត៌មានពីសាច់ញាតិស្ដ្រីរងគ្រោះ បានអះអាងថា មូលហេតុដែលនាំឱ្យពួកគេ ទាំងពីរនាក់ លែងលះគ្នា ពីព្រោះ ជនសង្ស័យ រូបនេះ បានធ្វើបាបចិត្ដប្រពន្ធរបស់ខ្លួនយ៉ាង ខ្លាំង រហូតធ្វើឱ្យ រូបនាងទ្រាំលែងបានក៏សម្រេច ជ្រើសរើស ផ្លូវចុងក្រោយបែកគ្នាតែម្ដងទៅ។

សូមបញ្ជាក់ថា អំពើឃាតកម្មបាញ់សម្លាប់ អតីតភរិយារបស់ខ្លួនខាងលើនេះ បានកើត ឡើងកាលពី វេលាម៉ោង២ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតូបលក់ខោអាវ របស់ជនរងគ្រោះ ក្នុងផ្សារ ស្ទឹងត្រែង ។

ការបាញ់ប្រហារ ចំនួន៣គ្រាប់ ដោយកាំភ្លើងខ្លី បានធ្វើឱ្យអតីតភរិយារស្មី ស្រីខួច អាយុ២២ ឆ្នាំ ស្លាប់ភ្លាមៗនៅក្នុងអង្រឹង ក៏ធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជីវករ ប្រជា ពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចខេត្ដស្ទឹងត្រែង ចុះមកជួយអន្ដរា គមន៍ និងបើកការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន រហូតតាមចាប់ជននេះ បានសម្រេចនៅក្នុងទឹកដីខេត្ដរតនគិរី ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្ដស្ទឹងត្រែង ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

- អាន ៖ ប្ដីបាញ់សម្លាប់ប្រពន្ធ ខឹងសុំរួមរស់ ជាមួយគ្នាវិញ មិនព្រម

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល