CamNews

បញ្ហាប្រឈម នៅអ៊ីរ៉ាក់ ៖ អូបាម៉ា បញ្ជាក់ថា នឹងមិនដាក់ពង្រាយកងទ័ព ខ្លួននោះទេ

ព័ត៌មានអន្តរជាតិ ៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអះអាងអោយដឹងថា​លោកនឹងចំណាយពេលជាច្រើនថ្ងៃ ក្នុងការសម្រេចចិត្ត ត្រូវធ្វើយ៉ាងណា ចំពោះស្ថានការណ៍ប្រ ឈមនៅអ៊ីរ៉ាក់ ខណៈ លោកបញ្ជាក់ក្តែងៗពុំមានការដាក់ពង្រាយទ័ពអាមេរិកនៅប្រទេសនេះទៀត នោះទេ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

លោកបានបន្តអោយដឹងថា​ សហរដ្ឋអាមេរិកជាទូទៅ បានខិតខំជួយយ៉ាងអស់ពីកម្លាំងកាយចិត្ត រាល់ប្រតិបត្តិការរបស់ខ្លួន​ ខណៈពេលដែលជារឿយៗ មេដឹកនាំ ប្រទេស អ៊ីរ៉ាក់តែងតែជំទាស់ខ្វែង គំនិតទៅវិញ ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានការណ៍ នៅអ៊ីរ៉ាក់ កាន់តែមានសភាពធ្ងន់ ធ្ងរៗឡើង ក្រោយពីក្រុមសកម្មប្រយុទ្ធ​ Sunni បានវាយលុក និង រឹបអូស គ្រប់គ្រងបាន ទីក្រុងធំៗ ដូចជា ក្រុង Mosul និង ក្រុង Tikrit ខណៈបន្តវត្តមាន វាយលុកខិតជិត ទៅនឹងក្រុង Baghdad បន្ថែមទៀត ។

សារពីលោក Ayatollah Ali al-Sistani អានផ្សាយជាសាធារណៈ អំឡុងមានពិធីបន់ស្រន់មួយ នៅ ឯ Karbala អោយដឹងថា ប្រជាពលរដ្ឋ ដែលអាចកាន់សព្វាវុធបាន ពួកគេនឹងតស៊ូ ដើម្បីប្រឆាំងទៅ នឹងក្រុមភារវករ ក្នុងគោលបំណងជាធំ ការពារ ប្រទេសជាតិ របស់ពួកគេ ក៏ដូចជា បណ្តាទីកន្លែង សក្ការៈ ដូច្នេះ គួរណា បណ្តាអ្នកស្ម័គ្រចិត្ត ចូលរួមជាមួយនឹងកងកម្លាំង ដើម្បីទទួលបាននូវសមិទ្ធ ផល ចេញពីទឹកចិត្ត បរិសុទ្ធមួយនេះ ។

ភ្នាក់ងារ សារព័ត៌មាន លោក Richard Galpin បច្ចុប្បន្នភាព មានវត្តមាននៅក្នុងរដ្ឋធានី ប្រទេស អ៊ី រ៉ាក់បញ្ជាក់អោយដឹងថា សព្វថ្ងៃមនុស្សរាប់ពាន់នាក់ បានចុះចូលជាមួួយនឹងកម្លាំង Shia រួចស្រេច ហើយ ខណៈក្រុមកងកម្លាំងមួយនេះ មានតួនាទី និង ទំនួលខុសត្រូវជាពិសេស ក្នុងការការពារ ទី ក្រុង Baghdad ។

ក្រុមសកម្មប្រយុទ្ធ Sunni មកពី ក្រុម​រដ្ឋ​អ៊ីរ៉ាក់​និង​ឡឺវ៉ង់​អ៊ិស្លាម​និយម (ISIL) បានចាត់ទុក ក្រុមកង កម្លាំង Shia ជាមិត្តមិនស្មោះត្រង់ ។ គួររំឭកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានការណ៍ សង្គ្រាមស៊ីវិលនៅក្នុងប្រទេស អ៊ីរ៉ាក់ មានបញ្ហាប្រឈមជាមួយនឹងក្រុមសកម្មប្រយុទ្ធ ក៏ដូចជាក្រុម ឧទ្ទាម កាន់តែមានសភាពអាក្រក់ឡើងៗ ក្រោយពីបណ្តាក្រុមឧទ្ទាម វាយលុក  និង   ដណើ្តមគ្រប់ គ្រងបានទីក្រុងធំៗ ក៏ដូចជា រឹបអូសសព្វាវុធអស់មួយចំនួនធំថែមទៀតផង ៕

<object width="469" height="402" data="http://www.youtube.com/v/NEgHbadRtNU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/NEgHbadRtNU&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី