ភ្នំពេញ៖ អាចនិយាយបានថា ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ខណៈដែលកញ្ញា គង់ ចាន់រដ្ឋា ដែលកំពុងក្តោបអាជីពចម្រៀង ជ្រកក្រោមផលិតកម្ម Diamond Music ស្រាប់តែថ្មីៗនេះ នាងបានបង្ហោះរូបថ្មីៗជាច្រើនសន្លឹក បង្អួតបង្ហាញមិត្តភក្តិនៅក្នុង Facebook ឱ្យឃើញពីស្ទីលនៃការតុបតែងខ្លួន បែបលក្ខណៈថ្មីខុសប្លែកពីពេលមុនៗ រួមនឹងម៉ូដសក់ខ្លីក្រហមឆ្អិនឆ្អៅ ។

រូបថតមួយសន្លឹក ដែលគេបានប្រទះឃើញ រដ្ឋា ទើបយកមកបង្ហោះថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហើយត្រូវបានអ្នកនិយមលេង Facebook បញ្ជូនបន្តពីមួយទៅមួយនោះ បង្ហាញឲ្យឃើញពីសកម្មភាព នៃការលេងស្ទីលសក់លាបពណ៌ក្រហម ព្រមជាមួយនឹងម៉ូដសម្លៀកបំពាក់ខើចខ្លី អាវពណ៌ក្រហមដូចគ្នា បែបនារីអឺរ៉ុបខុសពីគ្រាមុនៗ ដែលនាងធ្លាប់និយមតែស្លៀកពាក់ធម្មតានោះ ។

បើក្រឡេកមើលទៅលើស្ទីលនៃការលេងសក់ និងសម្លៀកបំពាក់ពីសំណាក់កញ្ញា គង់ ចាន់រដ្ឋា គឺនាងបានលេងឈុតស្លៀកខោ ខោប៊យខ្លី អាវដៃតូចពណ៌ក្រហម មានរំយោល ។ ចំណែកឯសក់វិញនោះ គឺនាងបានកាត់ខ្លីសល់ត្រឹមស្មា និងមានលាបពណ៌ក្រហមយ៉ាងឆ្អិនឆ្អៅ ស៊ីគ្នាជាមួយម៉ូដ និងពណ៌អាវ ដែលខ្លួនបានពាក់ ។ អ្វីដែលធ្វើឲ្យមហាជនមានការចាប់ អារម្មណ៍ គឺនៅត្រង់ថា ហេតុអ្វីបានជា រដ្ឋា លេងពណ៌ក្រហមមួយឈុតអ៊ីចឹង? ឬមួយតារារូបនេះចូលចិត្តតែពណ៌ក្រហម?

ចង់ដឹងថាតើតារាស្រីរូបនេះ លេងស្ទីលម៉ូដសក់ និងអាវទាក់ទាញកម្រិតណានោះ សូមប្រិយមិត្តគេហទំព័រ LookingTODAY ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល